សៀមរៀប៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបានប្រារព្ធពិធីមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំគឺ ព្រឹត្តិការណ៍ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣»នៅបរិវេណព្រះលានជល់ដំរី ដែលកម្មវិធីនេះប្រារព្ធដើម្បីចូលរួមអបអរសាទរការរំឭកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ជាពិសេស ព្រឹត្តិការណ៍រាត្រីចងចាំនេះ ជាព្រឹត្តិការណ៍មួយហាក់ដូចបានរំឭកកូនខ្មែរគ្រប់ជំនាន់ ត្រូវចងចាំនឹងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា ជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជា និងទូទាំងសកលលោក។
ក្រឡេកទៅមើលទិដ្ឋភាពនៃកម្មវិធីវិញគឺពិតជាអស្ចារ្យ ព្រឹត្តិការណ៍នេះ មានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់។ ម៉្យាងទៀត មានការសម្ដែងរបាំប្រពៃណីជាតិ សម្ដែងនូវរឿងរ៉ាវប្រវត្តិសាស្ត្រនាសម័យអង្គរ និង ការសម្ដែងផ្សេងៗដ៏អស្ចារ្យជាច្រើនទៀត ដែលសុទ្ធសឹងតែសម្ដែងដោយសិល្បករសិល្បការនីក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។
គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២៕
ប្រភព៖ ក្រសួងព័ត៌មាន - Ministry of Information
រូបភាព៖ Meas & Shintana Saya Residence
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]