កម្សាន្ត៖ ជាការពិតណាស់ ដំណឹងចែកផ្លូវរបស់គូស្នេហ៍ហ្វីលីពីនដ៏ល្បីល្បាញ Daniel និង Kathryn បានធ្វើឲ្យកក្រើកបណ្ដាញសង្គមទូទាំងពិភពលោក នាំគ្នាបង្ហាញការសោកស្ដាយជាខ្លាំងចំពោះស្នេហាដែលពួកគេខំសាងឡើងអស់រយៈពេល១១ឆ្នាំ បែរជាមិនគង់វង្ស។
ជាមួយគ្នានេះ អ្នកទាំងពីរបានបង្ហោះសារជាសាធារណៈទៅកាន់គ្នាទៅវិញទៅមកថា ពួកគេនៅតែជាមិត្តល្អ និង នៅតែគាំទ្រគ្នាទៅវិញទៅមកដោយមិនមានចិត្តខឹងស្អប់នោះទេ។ ទន្ទឹមនឹងនេះ ក្រោយពីបង្ហាញដំណឹងនេះរួច Daniel និង Kathryn នៅតែបន្ដចេញមុខជាសាធារណៈជាមួយគ្នាដ៏ដែល តែក្នុងនាមជាដៃគូរួមការងារ។
អ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមិនអស់ចិត្តនោះគឺ Daniel នៅតែយកចិត្តទុកដាក់ទៅលើ Kathryn ដែលជាអតីតមិត្តស្រីដ៏ដែល តាមរយៈសកម្មភាពមួយចំនួនដែលលោកធ្លាប់ធ្វើឲ្យនាងកាលពីពួកគេនៅជាគូស្នេហ៍។
តាមរយៈវីដេអូខ្លីបដែលគេថតបាន បង្ហាញឲ្យឃើញពីសកម្មភាព Daniel យកអាវរបស់លោកមកគ្របលើស្មាឲ្យ Kathryn ដោយពួកគេអង្គុយរួមតុជាមួយគ្នាផងដែរ មិនតែប៉ុណ្នោះ ពួកគេក៏បានបង្ហាញភាពស្និទស្នាលសិបគ្នាទៅវិញទៅមកនៅនឹងមុខកាមេរ៉ាដូចជាគ្មានរឿងអ្វីកើតឡើងទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]