យល់ដឹង៖ មនុស្សម្នាក់ៗនៅពេលដែលឈានចូលដល់វ័យមួយដែលក្លាយជាមនុស្សចាស់ទុំ មិនកំណត់ថាអាយុប៉ុន្មាននោះទេ ពីព្រោះការចាស់ទុំ ចាស់ចិត្តចាស់គំនិត វាអាស្រ័យទៅលើ បទពិសោធន៍ក្នុងជីវិតរបស់នាង ថាអ្នកធ្លាប់ជួបបានកម្រិតណាហើយ។

បើនិយាយជាទូទៅគឺកំឡុងវ័យ២៥ចាត់ទុកបានថា អ្នកជាមនុស្សចាស់ទុំហើយ ព្រោះអាយុនេះ មិនចាត់ទុកថាជាយុវវ័យនៅក្មេងខ្ចីមិនទាន់ស្គាល់សង្គមទៀតនោះទេ។ អ្វីដែលសំខាន់នោះ អ្នកត្រូវចងចាំចំណុចខ្លះៗខាងក្រោមនេះ ដើម្បីបញ្ជាក់ថាអ្នកជាមនុស្សចាស់ទុំ មានគំនិតគិតគូរវែងឆ្ងាយ និង ស្គាល់អំពីសង្គមបានច្បាស់៕

១. រឿងខ្លះគួរស្ងាត់ស្ងៀម មិនមែនរឿងទាំងអស់ត្រូវការបកស្រាយនោះទេ
២. ការពារមនុស្សដែលនៅពីក្រោយអ្នក និងគោរពមនុស្សដែលនៅជាមួយអ្នក
៣. កុំបង្ហើយចំណីមួយដុំចុងក្រោយ បើអ្នកមិនមែនជាអ្នកទិញ

៤. កុំបង្អាប់មិត្តអ្នកនៅនឹងមុខ ដើម្បីផ្គាប់ចិត្តអ្នកដ៏ទៃ
៥. កុំរិះគន់លើមុខម្ហូប បើសិនអ្នកបរិភោគនៅផ្ទះអ្នកដ៏ទៃ
៦. កុំចុចទូរស័ព្ទ ក្នុងកំឡុងពេលជជែកជាមួយនរណាម្នាក់

៧. កុំយកមុខ ចំពោះការងារដែលអ្នកមិនមែនជាអ្នកធ្វើ
៨. ស្ដាប់ ងក់ក្បាល និង ប្រើក្រខ្សែតាមដែលអាចធ្វើបាន
៩. កុំចម្អកឪពុកម្ដាយ នៅនឹងមុខកូនរបស់ពួកគេ

១០. កុំឲ្យអារម្មណ៍គ្រប់គ្រងអ្នកបាន
១១. កុំអង្វរនរណាម្នាក់ឲ្យរក្សារទំនាក់ទំនង មិនថា ស្នេហា ឬមិត្តភាព
១២. ស្លៀកពាក់ឲ្យសមរម្យមិនថាក្នុងកាលៈទេសៈណាក៏ដោយ
១៣. គ្មានអ្នកណាខ្វល់ថាប៉ះពាល់អារម្មណ៍ឬក៏អត់ទេ ដូច្នេះហើយឈប់ខ្វល់ពីសម្ដីអ្នកដ៏ទៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]