កម្សាន្ត៖ កាលពីថ្មីៗនេះ គេបានប្រទះឃើញអតីតតារាចម្រៀងកូរ៉េ ដ៏ល្បីល្បាញ Seungri ដែលជាសមាជិកចាស់នៃក្រុម Big Bang បានប្រារព្ធធ្វើពិធីខួបកំណើតរបស់ខ្លួនជាមួយមិត្តៗនៅ​ឯប្រទេសថៃយ៉ាងសប្បាយរីករាយ។ នៅក្នុងនោះ Seungri ឈានចូលដល់វ័យ៣៣ឆ្នាំហើយ លោកត្រូវបានមិត្តម្នាក់បង្ហោះរូបភាពអបអរខួបកំណើតនៅក្នុងគណនីបណ្ដាញសង្គមរបស់គេ។

Seungri 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ ត្រូវបានដោះលែងពីការមន្ទីឃុំឃាំងកាលពីខែកុម្ភៈកន្លងទៅនេះ ដោយឲ្យលោកមានសេរីភាពឡើងវិញ។ ហើយបច្ចុប្បន្នលោកក៏កំពុងតែមានជំនួញនៅក្នុងដៃផងដែរ ប៉ុន្ដែទោះបីជាយ៉ាងណា វាគ្មានសង្ឃឹមទេ ដែលថា Seungri នឹងត្រឡប់ចូលសិល្បៈវិញនោះ។

Seungri 

ដោយឡែក អ្នកគាំទ្រនៅតែសប្បាយចិត្តនៅពេលដែលឃើញតារាប្រុសរូបនេះ មានសុខភាពល្អ និង ប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុត។ ជាពិសេស លោកក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមនឹករលឹកជាខ្លាំង ទោះបីជាលោកធ្លាប់មានកំហុសដល់ថ្នាក់ចូលក្នុងគុកក៏ដោយចុះ៕

ប្រភព៖ allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]