កក្រើកឋានទាំង៣ ផ្អើលអស់ហ្វេនៗគុនខ្មែរគ្រប់ទិសទី ចារជាប្រវត្តិសាស្រ្ត ប៊ូសស្រ្តងដាក់ឡានខ្លាញ់គោទី៣ឱ្យគុនខ្មែរប្រកួតដណ្ដើមយក។ ប៊ូសស្រ្តង បានរកឃើញអ្នកខ្លាំងគុនខ្មែរ ទទួលជ័យលាភីឈ្នះបានឡានខ្លាញ់គោ គឺកីឡាករគុនខ្មែរ លន បញ្ញា ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៊ូសស្រ្តងចិត្តល្អ ស្រលាញ់គុនខ្មែរ ជួយគុនខ្មែរច្រើនជាងគេ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដាក់ឡានប្រកួតមុនគេបង្អស់ឱ្យកីឡាករគុនខ្មែរប្រកួតដណ្ដើមយកមិនធ្លាប់មានពីមុន ដោយសារប៊ូសស្រ្តងចង់ឃើញគុនខ្មែរល្បីរន្ទឺពាសពេញពិភពលោក និងផ្សព្វផ្សាយពីភាពខ្លាំងនៃក្បាច់គុនខ្មែរឱ្យជាតិសាសន៍ដទៃបានស្គាល់កាន់តែច្រើន។

រូបភាព

ប៊ូសស្រ្តង បានបើកការប្រកួតដណ្ដើមឡានខ្លាញ់គោជាលើកទី៣ ឱ្យកីឡាករគុនខ្មែរប្រកួតដណ្ដើមយក រួមមានកីឡាករគុនខ្មែរ មឿន សុខហ៊ុច, លន បញ្ញា, ផល សោភ័ណ្ឌ និង យ៉េន ឌីណា។ ក្រោយពីឆ្លងកាត់ការវាយតម្លៃដោយសារគាំទ្រពីមហាជនទាំងក្នុងហ្វេសប៊ុក និងសារ SMS ឃើញថាកីឡាករគុនខ្មែរ មឿន សុខហ៊ុច និង លន បញ្ញា ទទួលបានសារគាំទ្រច្រើនជាងគេ ដែលត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រដណ្ដើមឡានពីប៊ូសស្រ្តង។

រូបភាព

ជាលទ្ធផលចប់ការប្រកួត ប៊ូសស្រ្តងបានរកឃើញអ្នកខ្លាំងគុនខ្មែរ ដែលក្លាយជាម្ចាស់ឡានខ្លាញ់គោ គឺកីឡាករគុនខ្មែរ លន បញ្ញា។ រីឯកីឡាករគុនខ្មែរ មឿន សុខហ៊ុច ក្រោយប្រកួតចាញ់ លន បញ្ញា ក្នុងទឹកទី២ ប៊ូសស្រ្តងចិត្តល្អឧបត្ថម្ភទឹកប្រាក់ ៤លានរៀល និង ២លានរៀលដល់កីឡាករគុនខ្មែរដែលជាបេក្ខភាពដណ្ដើមឡាន ២ រូបទៀតជាការលើកទឹកចិត្ត។

រូបភាព

ប៊ូសស្រ្តងជួយគុនខ្មែរ! ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង! មានតែប៊ូសស្រ្តងតែមួយគត់ដែលជួយគុនខ្មែរយ៉ាងពិតប្រាកដ ហ៊ានផ្ដល់រង្វាន់ធំៗដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែរមុនគេបង្អស់។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]