កូរ៉េខាងត្បូង៖ ដូចដែលបានជ្រាបមកហើយថា សម្រាប់គូស្វាមីភរិយា តារាចម្រៀង Rain និងតារាសម្ដែងស្រី Kim Tae Hee តែងតែត្រូវបានមហាជនជាច្រើនកោតសរសើរ ពីភាពផ្អែមល្ហែម ក្ដីសុខនៅក្នុងគ្រួសាររបស់អ្នកទាំងពីរ ក្រោយពីបានរៀបការនឹងគ្នា អស់ជាច្រើនឆ្នាំមកនេះ។
ដោយឡែក ថ្មីៗនេះ រឿងរ៉ាវរបស់ប្ដីប្រពន្ធមួយគូនេះ បានទាញយកចំណាប់អារម្មណ៍ពីហ្វេនៗសាជាថ្មីទៀតហើយ ខណៈនៅក្នុងវីដេអូថ្មីមួយដែលបានបង្ហោះចូលទៅក្នុង Channel YouTube ផ្ទាល់ខ្លួន តារាចម្រៀងប្រុស Rain និងភ្ញៀវ Seo In Guk បានចែករំលែកអំពីជីវិតប្រចាំថ្ងៃ។
ជាក់ស្តែង សម្រាប់តារាចម្រៀង Rain ស្រាប់តែបង្ហើបថា លោកតែងតែសុំការអនុញ្ញាតពីភរិយាខ្លួន គឺតារាសម្ដែង Kim Tae Hee រាល់ពេល ដែលលោកចេញទៅជួបមិត្តភ័ក្តិ។ ក្នុងនោះដែរ តារាចម្រៀងរូបនេះបាននិយាយថា៖
បន្ទាប់ពីបានបង្ហើបបែបនេះហើយ ភ្ញៀវកិត្តិយស Seo In Guk បានផ្ញើពាក្យសរសើរជាច្រើនដល់ តារាចម្រៀង Rain ថាជាបុរសដ៏អស្ចារ្យម្នាក់ និង តែងតែព្យាយាមធ្វើឱ្យដៃគូរបស់ខ្លួន មិនមានអារម្មណ៍សោកសៅនោះឡើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]