ចិន៖ ថ្មីៗនេះ នៅក្នុងពេលដែលបានចូលរួមក្នុងកម្មវិធីមួយ តារាសម្ដែងស្រី Ruby Lin បានបង្ហាញរឿងរ៉ាវrរបស់ខ្លួនកាលពីមុន ខណៈដែលស្វាមីរបស់នាង ដែលជាតារាសម្ដែង លោក Wallace Huo បានសុំនាងរៀបការកាលពី ៧ ឆ្នាំមុន។

Ruby Lin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាស្រីរូបនេះ បានបន្តថា នៅល្ងាចមួយ ពេលដែលនាងបានត្រឡប់មកផ្ទះវិញ ឃើញភ្លើង និងក្លិនភ្លើងនៅខាងក្នុង នាងបានប្រញាប់រត់ទៅផ្ទះបាយ ព្រោះគិតថាចង្ក្រានហ្គាសមិនទាន់រលត់។ តែខណៈពេលនោះ  ស្រាប់តែមិត្តភក្តិរបស់នាង​ បានរត់ចេញមកក្រៅ ធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មក នាងបានឃើញ លោក Wallace Huo បានអុជទៀន និងរៀបចំឈុតស្នេហា ដើម្បីស្នើរសុំរៀបការ។

Ruby Lin និងស្វាមី លោក Wallace Huo

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Ruby Lin ក៏បានបង្ហើបទៀតថា អ្នក​ទាំង​ពីរ​ បានស្គាល់​គ្នា​១០​ឆ្នាំ​ ហើយបានស្រលាញ់​គ្នា​កន្លះ​ឆ្នាំ ​មុន​សម្រេច​ចិត្ត​រៀបការ។ ជាពិសេស នៅក្នុង​អំឡុង​ពេល​ទាក់ទងគ្នាយ៉ាងសម្ងាត់ ពួក​គេ​មិន​ដែល​ចាប់​ដៃ​គ្នា បង្ហាញជា​សាធារណៈ​នោះឡើយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin 
Ruby Lin 
Ruby Lin 
 Wallace Huo
Wallace Huo
Wallace Huo
Ruby Lin និងស្វាមី លោក Wallace Huo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]