កម្សាន្ត៖ កាល​ពី​ថ្ងៃ​ទី១៦ ខែ​ធ្នូ តារាចម្រៀងដ៏ល្បីល្បាញ Lisa​ សមាជិកក្រុម Blackpink ត្រូវ​បាន​គេ​ប្រទះឃើញ​ដើរ​លេង​ជាមួយកូនស្រីរបស់លោក​ Lee Jae Yong និងបានអង្គុយបរិភោគអាហារនៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

 Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យហ្វេនភ្ញាក់ផ្អើលនោះគឺ លោក Lee Jae Yong គឺជាប្រធានក្រុមហ៊ុន Samsung ដែលនាំឲ្យអ្នកគាំទ្រ និងសាធារណជនមានការរំភើបចិត្ត ដោយ អ្នកខ្លះបានចោទជាសំណួរថា តើពួកគេដើរលេងក្នុងនាមជាមិត្តជិតស្និទឬក្នុងនាមជាអ្នករួមការងារ ពោលគឺថា តើ Lisa មានអ្វីពាក់ព័ន្ធជាមួយក្រុមហ៊ុននេះដែរទេ។

 Lisa

ជាពិសេស គេបានសង្កេតឃើញថា តារាស្រីរូបនេះ ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដោយសាមញ្ញបំផុត សូម្បីតែការតែងខ្លួនក៏សាមញ្ញផងដែរ។ មិនតែប៉ុណ្ណោះ ភោជនីយដ្ឋានដែលនាងទៅបរិភោគក៏មានលក្ខណៈសាមញ្ញ មិនមែនជាហាងឯកជននោះទេ ដែលងាយធ្វើឲ្យហ្វេនប្រទះឃើញបំផុត៕

ប្រភព៖ allkpop

 Lisa
 Lisa
 Lisa
 Lisa និង កូនស្រីប្រធានក្រុមហ៊ុន Samsung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]