កូរ៉េខាងត្បូង៖ នៅព្រឹកព្រលឹមនៃថ្ងៃទី 16 ខែធ្នូ ឆ្នាំ២០២៣ ក្រុមប៉ូលីសបានទទួលរបាយការណ៍ថា ជញ្ជាំងខាងក្រៅនៃរាជវាំង Gyeongbokgung ដែលជាទីកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រត្រូវបានបំផ្លិចបំផ្លាញដោយថ្នាំពណ៌គូសរញ៉េរញ៉ៃពេញជញ្ជាំង។
ជាមួយគ្នានេះដែរ គេមិនទាន់ស្គាល់អត្តសញ្ញាណជនដែលបាន បាញ់ថ្នាំនៅឡើយនោះទេ ប៉ុន្ដែនៅលើជញ្ជាំងនោះ បានសរសេរថា "ភាពយន្តឥតគិតថ្លៃ" នៅលើជញ្ជាំងខាងក្រៅនៃទ្វារខាងលិចរបស់វាំង ក៏ដូចជានៅលើជញ្ជាំងនៅខាងក្រៅរាជវាំងដែលជាសារមន្ទីរប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូងផងដែរ។
ខណៈពេលដែលប៉ូលីសកំពុងស៊ើបអង្កេតករណីនេះដើម្បីកំណត់អត្តសញ្ញាណពិរុទ្ធជននោះ រដ្ឋបាលបេតិកភណ្ឌវប្បធម៌នឹងចាប់ផ្តើមការងារជួសជុលឡើងវិញក្នុងពេលឆាប់ៗនេះដើម្បីលុបបំបាត់ថ្នាំពណ៌លើជញ្ជាំង។
បច្ចុប្បន្ននេះ ផ្នែកដែលបំផ្លិចបំផ្លាញនៃជញ្ជាំងត្រូវបានគេបិទបាំង អ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានអំពាវនាវឲ្យមានការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងបំផុត ចំពោះពិរុទ្ធជននៅពេលដែលចោរត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ផងដែរថា រាជវាំង Gyeongbokgung នេះ គឺជាកន្លែងទេសចរណ៍ដ៏ធំនៅប្រទេសកូរ៉េ ដែលមានភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីចូលទស្សនា ហើយបន្ថែមពីនោះ ទីនេះ ក៏ជាកន្លែងសម្រាប់ថតរឿងបែបកូរ៉េនាសម័យបុរាណ ដែលយើងតែងតែឃើញនៅក្នុងរឿងផងដែរ៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]