យល់ដឹង៖ បច្ចុប្បន្នដែលជាសម័យបច្ចេកវិទ្យា គេនិយមលេងបណ្ដាញសង្គម ដើម្បីជាការកម្សាន្ត ក៏ដូចជាជជែកលេង និង​បង្ហាញអ្វីមួយ។ ជាពិសេស បើនិយាយចំពោះគូស្នេហ៍វិញ គេតែងតែឃើញបង្ហាញរូបភាពជាមួយគ្នាជានិច្ច ដែលបញ្ជាក់ថា អ្នកស្រឡាញ់គ្នាខ្លាំងយ៉ាងណា ហើយក៏ដើម្បីបង្ហាញឲ្យដឹងថា អ្នកមានម្ចាស់បេះដូងរួចហើយ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯ ចំពោះមនុស្សស្រីភាគច្រើនវិញ ករណីខ្លះគេឃើញថា នាងមិនសូវបង្ហាញអំពីគូស្នេហ៍ ឬ បង្ហោះរូបភាពស្និទស្នាលជាមួយគ្នានឹងសង្សារនោះទេ។ ប៉ុន្ដែនាងជាមនុស្សដែលតែងតែបង្ហោះរូបម្នាក់ឯង បើទោះបីជានាងនៅជាមួយមិត្តប្រុសដ៏ដោយ ក៏នាងបង្ហាញរូបភាពទៅបណ្ដាញសង្គមថា នាងនៅតែម្នាក់​ឯងដែរ។

រូបភាព

នេះហើយដែលជាចម្ងល់របស់មនុស្សប្រុសគ្រប់រូប ក៏ដូចជា ចម្ងល់របស់មិត្តៗនិងមនុស្សជុំវិញខ្លួនផងដែរថា ហេតុអ្វីបានជាមិត្តស្រីខ្លួនមិនសូវបង្ហាញ ឬមិនដែលបង្ហាញភាពផ្អែមល្ហែមនៅក្នុងបណ្ដាញសង្គម? ចំណុចខាងក្រោមនេះ ជាចម្លើយ ដែលអាចជាដើមហេតុដែលធ្វើឲ្យមនុស្សស្រីមិនងាយបង្ហាញរូបភាពឬភាពស្និទស្នាលជាមួយគូស្នេហ៍នៅក្នុងបណ្ដាញសង្គម៖

រូបភាព

- នាងមិនទាន់ទុកចិត្តអ្នកថា អ្នកជាមនុស្សចុងក្រោយសម្រាប់នាង

- នាងចង់រក្សាភាពឯកជន មិនចង់ឲ្យគេសួរនាំច្រើន

- នាងមិនហ៊ានបង្ហាញ ខ្លាចខ្មាស់គេនៅពេលអ្នកបែកគ្នា

រូបភាព

- នាងមិនច្បាស់លាស់ជាមួយអ្នក

- នាងមានទំនាក់ទំនងច្រើនក្នុងពេលតែមួយក៏អាចថាបាន

- នាងមិនបង្ហាញ ព្រោះមិនចង់ឲ្យគ្រួសារនាងដឹងពីទំនាក់ទំនងស្នេហានាង

រូបភាព

- នាងមិនទាន់បើកចិត្ត១០០ភាគរយជាមួយអ្នកទេ

- នាងជាមនុស្ស Private បំផុត នាងមិនចង់ឲ្យអ្នកណាដឹងពីជីវិតនាងនោះទេ

រូបភាព

- នាងអាចទុកឪកាសឲ្យខ្លួនឯងជួបមនុស្សថ្មី

- នាងអាចគិតថា អ្នកមិនច្បាស់លាស់ជាមួយនាង

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]