កម្សាន្ត៖ ជាការពិតណាស់ ក្នុងកំឡុងពេលនេះ បវរកញ្ញា Miss Eath Cambodia កញ្ញា ពៅ តាន់ជេសុីកា កំពុងតែខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពប្រកួតតំណាងឲ្យប្រទេសកម្ពុជា ដើម្បីដណ្ដើមយកមកុដជូនជាតិដែលកម្មវិធីនេះបានធ្វើឡើងនៅឯប្រទេសវៀតណាម។
កាលពីយប់មិញនេះ នៅក្នុងវគ្គឈុតតំណាងជាតិ បវរកញ្ញា ជេស៊ីកា បានគ្រងឈុតដ៏ទាក់ទាញឈ្មោះថា "ក្រញូងសែនជ័យឥសានកម្ពុជា" ដែលឈុតនេះមានអត្ថន័យដូចខាងក្រោមនេះ៖
Dalbergia cochinchinensis Pierre គឺជាឈ្មោះវិទ្យាសាស្រ្តរបស់ប្រភេទដើមឈើមួយដើម ដែលមានឈ្មោះជាភាសាខ្មែរថា “ក្រញូង” ។ ក្រញូង ត្រូវបានគេស្គាល់ថាជាប្រភេទឈើដែលមានតម្លៃបំផុតក្នុងចំណោមប្រភេទឈើក្រញូងជាឈើមានតម្លៃខ្ពស់ឈើក្រញូងជាប្រភេទឈើប្រណីត។
សាច់ឈើមានសរសៃល្អណាស់ មានស្រាយពណ៌ប្រផេះព្រឿងៗ ខ្លឹមរឹង ពណ៌ក្រហមត្នោត សាច់ឈើហាប់ម៉ដ្ឋល្អ ជាប់រឹង ហើយធ្ងន់។ បច្ចុប្បន្នក្រញូងកំពុងទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង ហើយឈានទៅរកការបាត់បង់ពីព្រៃធម្មជាតិ។ ។
ឈើប្រភេទនេះងាយដាំណាស់ធំលឿន និងឈុតនេះយើងចង់ប្រាប់ពីគោលបំណងប្រាប់អ្នកដែលមិនស្គាល់ថា នេះគឺជាឈើដ៏មានតម្លៃ និងជាឈើដ៏កម្រដែលពិភពលោកត្រូវការពារ ។ឈុតនេះធ្វើឡើងចេញពីវត្ថុកែឆ្នៃដូចជាអាវធ្វើចេញពីក្រវិលកំប៉ុងដើមឈើធ្វើចេញពីប្លាស្ទិចនឹងកម្ទិចសំរាមនឹងមានគ្រឿងពាក់បូករួមបញ្ជូលជាមួយវប្បធម៌ជាហេតុចង់អោយមនុស្សគ្រប់គ្នាជុំវិញពិភពលោកថែរក្សាព្រៃឈើនឹងបរិស្ថាន។
សូមប្រិយមិត្តជួយគាំទ្រ បវរកញ្ញា ពៅ តាន់ជេសុីកា ដែលជា Miss Eath Cambodia តំណាងឲ្យប្រទេសកម្ពុជា តាមរយៈផេក Miss Earth Cambodia ដើម្បីឲ្យកម្ពុជាយើងទទួលបានជ័យលាភីក្នុងការប្រកួតលើឆាកអន្តរជាតិមួយនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]