កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តអ្នកតាមដានវិស័យ Kpop បានជ្រាបហើយថា សមាជិកក្រុម BTS ដ៏ល្បីឈ្មោះចំនួនបួនរូបគឺ RM, Jimin, Taehyung និង Jungkook បានលាអ្នកគាំទ្រ និងចូលបម្រើក្នុងជួរកងទ័ពជាផ្លូវការហើយ។

ក្នុងនោះ RM និង Taehyung បានចូលហាត់ទាហានចាប់ពីថ្ងៃទី១១ខែធ្នូ ខណៈដែល Jimin និង Jungkook ចូលហាត់នាថ្ងៃទី១២ខែធ្នូ ដោយមកទល់ពេលនេះមានរយៈពេលជាងមួយសប្តាហ៍ហើយ។

សមាជិកក្រុម BTS ទាំងបួននាក់នេះបានសំណូមពរឲ្យអ្នកគាំទ្រកុំមកបង្ហាញខ្លួនក្នុងថ្ងៃដែលពួកគេចូលហាត់ទាហាន ដើម្បីកុំឲ្យមានភាពជ្រួលច្របល់ដល់អ្នកដទៃ ប៉ុន្តែថ្មីៗនេះ មានរូបភាពពីរសន្លឹករបស់សមាជិក Jimin និង Jungkook បែកធ្លាយនៅលើអ៊ីនធើណេត។

នេះជារូបភាពដំបូងរបស់ Jimin និង Jungkook អំឡុងពេលចូលហាត់ទាហាន ដោយពួកគេទាំងពីរតម្រូវឲ្យកោរសក់និងស្លៀកពាក់ឯកសណ្ឋានផងដែរ ហើយក្នុងរូបភាពទាំងពីរនោះ អ្នកទាំងពីរដូចជាកំពុងអង្គុយស្ដាប់នរណាម្នាក់និយាយយ៉ាងអ៊ីចឹង៕


ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]