កូរ៉េខាងត្បូង៖ ជាធម្មតា តារាចម្រៀង Kpop តាមក្រុមនីមួយៗ ឬមិនថាតារាចម្រៀងទោលគឺសុទ្ធសឹងតែមាន ជាងផាត់មុខធ្វើសក់ និងតុបតែងកាយរៀងៗខ្លួន ដែលគេហៅថា Stylist ជាអ្នកចាំមើលថែលើរឿងតែងកាយពេលពួកគេឡើងឆាក ឬចូលរួមការសម្ដែងនានា។

Karina
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្របានសង្កេតឃើញថា ឥឡូវនេះ Karina ដែលជាមេក្រុមរបស់ aespa ត្រូវខាងអ្នករៀបចំសម្លៀកបំពាក់មិនសូវយកចិត្តទុកដាក់់លើឈុតរបស់នាង និងអ្នកខ្លះបានចោទប្រកាន់ថា អ្នករៀបចំសម្លៀកបំពាក់ម្នាក់នោះហាក់ដូចជាមានចេតនាចង់ធ្វើបាបនាង ព្រោះនេះមិនមែនជាលើកទី១ទេដែល Karina ចួបនឹងបញ្ហាសម្លៀកបំពាក់។

Karina
Karina

ជាក់ស្ដែងកន្លងមកគេបានប្រទះឃើញ មានម្ជុលដោតជាប់នឹងអាវរបស់នាង ស្បែកជើងរបស់នាងរបូតថ្នេរ អាវរលុងមិនត្រូវនឹងដងខ្លួន ឬសូម្បីតែខ្សែដៃអាវជិតដាច់ ដែលសុទ្ធសឹងជាឧប្បត្តិហេតុ ដែលអាចចៀសវាងបានបើសិនជាមានការពិនិត្យឲ្យល្អិតល្អន់ពីអ្នករៀបចំសម្លៀកបំពាក់។

ខោអាវ Karina មានបញ្ហា 
ខោអាវ Karina មានបញ្ហា 

ហេតុការណ៍ដែលកើតឡើងដដែលៗនេះ បានធ្វើឲ្យអ្នកគាំទ្រខឹងសម្បាខ្លាំងណាស់ និងគិតថាវាមិនមែនជារឿងតូចតាចទេ ព្រោះកាលៈទេសៈខ្លះ ការធ្វេសប្រហែសទាំងនេះអាចធ្វើឲ្យនាងមានគ្រោះថ្នាក់បាន៕  

ខោអាវ Karina មានបញ្ហា 
ខោអាវ Karina មានបញ្ហា 
ខោអាវ Karina មានបញ្ហា 
ខោអាវ Karina មានបញ្ហា 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]