ថៃ៖ គឺជារឿងដ៏រីករាយ សម្រាប់តារាសម្ដែង និងតារាកំប្លែង លោក KooTee ជាមួយនឹងគូស្នេហ៍ ដែលបានចូលរោងការជាមួយគ្នាយ៉ាងក្ដៅ កាលពីថ្មីៗនេះ បន្ទាប់ពីបានទាក់ទងមើលចិត្តគ្នាជាង ១០ឆ្នាំ។
ជាមួយនឹងការរៀបចំពិធីមង្គលការដ៏មានសុភមង្គល តារាសម្ដែង លោក KooTee ក៏បានឆ្លៀតឱកាសអញ្ជើញអ្នកសារព័ត៌មាន ធ្វើសន្និសីទសារព័ត៌មាន ដើម្បីបើកបង្ហាញពីរឿងរ៉ាវ និងអារម្មណ៍ផ្ទាល់ខ្លួន ក្នុងថ្ងៃពិសេសនៃជីវិតអាពាហ៍ពិពាហ៍។ ហើយនៅក្នុងនោះដែរ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ក៏បានរៀបចំពិធីមង្គលការតាមប្រពៃណី នៅក្នុងបរិយាកាសសាមញ្ញមួយ ជាមួយសាច់ញាតិទាំងសងខាង រួមទាំងមិត្តភក្តិ ដែលបានមកចូលរួមធ្វើជាសាក្សី ទៀតផង។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ បណ្ដាហ្វេនៗជាច្រើន ក៏បានចូលរួមអបអរសាទរចំពោះរូបលោក ព្រមទាំងភរិយា និងជូនពរឲ្យកាន់តែមានក្ដីសុខនៅក្នុងជីវិតគ្រួសារ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]