កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងស្ថានភាព មានអាកាសធាតុត្រជាក់បំផុតក្នុងរដូវកាលនេះ ដោយសីតុណ្ហភាពនៅទីក្រុងសេអ៊ូលបានធ្លាក់ចុះដល់ -១២.៤ អង្សាសេនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ធ្នូនេះ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះថា បារតនៅក្នុងរដ្ឋធានីកូរ៉េខាងត្បូងអាចនឹងធ្លាក់ចុះមកនៅចន្លោះពី -១៨ ទៅ -៣ អង្សាសេនៅព្រឹកថ្ងៃចន្ទក្នុងសប្តាហ៍នេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ The Korea Times បានរាយការណ៍ថាអាកាសធាតុត្រជាក់ត្រូវបានគេរំពឹងថានឹងបន្តពេញមួយសប្តាហ៍ ហើយ តួលេខដែលទាបបំផុត នឹងនៅពេលព្រឹកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី -១៧ ទៅ ២អង្សារសេ ទូទាំងប្រទេសពេញមួយសប្តាហ៍ដូច្នេះដែរ៕

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]