កូរ៉េខាងត្បូង៖ ថ្មីៗនេះ មានរឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ដែលបានកើតឡើងនៅប្រទេសកូរ៉េខាងត្បូង ដោយលោកយាយអាយុ ៨២ឆ្នាំ ម្នាក់ បានទៅប្រឡងសមត្ថភាព CSAT ដើម្បីចូលរៀននឹងគេ។ បើយោងតាមប្រភពបានឲ្យដឹងថា លោកយាយ Kim Jeongja មានគោលបំណងយ៉ាងមុតមាំក្នុងការរៀនបន្ដ ដើម្បីអនាគតកូនទាំង៣នាក់របស់លោកយាយ។
គួរបញ្ជាក់ផងដែរថា ការប្រឡង CSAT ដែលមានពាក្យពេញថា College Scholastic Ability Test ដែលជាការប្រឡងដ៏ធំបំផុតនៅក្នុងជីវិតប្រជាជនកូរ៉េខាងត្បូង ដូចនេះ លោកយាយ ចង់សម្រេចបំណងរបស់ខ្លួន ដែលខិតខំប្រឹងប្រែងរៀនសូត្របន្ដក្រោយពីផ្លាស់មកនៅប្រទេសនេះ។
មិនតែប៉ុណ្ណោះ លោកថែមទាំងចេះនិយាយភាសាអង់គ្លេសថែមទៀតផង ហើយលោកយាយតែងតែរៀនសូត្របើទោះបីជាអាយុខ្លួនចាស់ក៏ដោយ។ ចំណែកឯ ពេលប្រឡងវិញ លោកយាយ Kim Jeongja បានប្រាប់ថា មានលំហាត់ខ្លះធ្វើមិនចេញនោះទេ ប៉ុន្ដែខ្លួនក៏សប្បាយចិត្តដែលបានសម្រេចក្ដីសុបិន្តមួយនេះ ទោះលទ្ធផលយ៉ាងណាក៏ទទួលយក៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]