កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងប្រុសដ៏ល្បីល្បាញ Lee Dong Wook ដែលលោកមានអាយុ៤០ឆ្នាំហើយ ប៉ុន្ដែនៅតែមានរូបរាងសង្ហាធ្វើឲ្យហ្វេនទាំងចាស់ទាំងក្មេងលង់សម្រស់លោកដកចិត្តមិនរួច។ ពិសេស តារាប្រុសរូបនេះ នៅតែអាចចាប់យកបេះដូងអ្នកគាំទ្របាន មិនថាលោកសម្ដែងជាតួរងឬតួចិត្តអាក្រក់យ៉ាងនោះទេ។
ដោយឡែក ពាក់កណ្ដាលខែធ្នូនេះ Lee Dong Wook ស្រាប់តែប្ដូរស្ដាយ៍ម៉ូតសក់ថ្មី ដែលលោកត្រៀមថតសម្រាប់ទិវាបុណ្យណូអែលដូចរាល់ឆ្នាំ ហើយវាបានធ្វើឲ្យហ្វេនបែរជាមានការស្រងាកចិត្តទៅវិញ ព្រោះតែលោកបានដាក់សក់ពណ៌ស តាមតួអង្គ Jack Frost នៅក្នុងរឿងបែបបុណ្យណូអែល។
ក្រោយពីតួប្រុសវ័យជ្រេរូបនេះ បានបង្ហាញម៉ូតសក់ថ្មីខ្លួនហើយ បែរជាមានមតិជាច្រើនថា ហេតុអីបានជាជ្រើសរើសសក់ពណ៌ស វាមិនសមនឹងមុខ Dong Wook នោះទេ ផ្ទុយទៅវិញវាធ្វើឲ្យរូបលោកកាន់តែមើលទៅចាស់ដូចជាអាយុខ្លួនផងដែរ៕
ប្រភព៖ leedongwook_official
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]