អាមេរិក៖ យោងតាមសេចក្ដីរាយការណ៍ពី Page Six បានបញ្ជាក់ថា Travis Kelce ដែលជាមិត្តប្រុសរបស់ Taylor Swift បានស្នើសុំបើកភ្លើងខៀវពីឪពុករបស់នាងដើម្បីរៀបការជាមួយ។
ដូចដែលប្រិយមិត្តបានជ្រាបហើយថា Taylor Swift ដែលជាតារាចម្រៀង POP ដ៏ល្បីឈ្មោះរបស់អាមេរិកកំពុងមានទំនាក់ទំនងស្នេហា ជាមួយកីឡាករបាល់ឱប Travis Kelce ដែលជារឿយៗគេតែងតែឃើញនាងបានទៅស្រែកហ៊ោលើកទឹកចិត្តមិត្តប្រុសថែមទៀតផង។
យ៉ាងណាមិញ មើលទៅទំនាក់ទំនងរវាងអ្នកទាំងពីរហាក់វិវត្តន៍ទៅមុខមួយកម្រិតទៀតហើយ បន្ទាប់ពី Taylor បាននាំឪពុករបស់ខ្លួនទៅទស្សនាការប្រកួតទៀតផង។ មានពាក្យចចាមអារ៉ាមថា Travis បានចូលមកជជែកសុំការអនុញ្ញាត ក៏ដូចជាសុំពរពីឪពុករបស់ Taylor ដើម្បីបានរៀបការជាមួយតារាចម្រៀងរូបនេះ បញ្ជាក់ថាពួកគេពិតជាស្រលាញ់គ្នាខ្លាំង រហូតគិតពីរឿងអនាគត៕
ប្រភព៖: cosmopolitan
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]