កូរ៉េខាងត្បូង៖ Jang Wonyoung គឺជាតារាចម្រៀង KPOP ជំនាន់ទី៤ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រមិនថាពេលនៅលើឆាកតន្ត្រី ឬក្រោយឆាកតន្ត្រីនោះទេ ព្រោះតែការតុបតែងស្ទាយ៍របស់នាងគឺមើលទៅពិតជាស្រស់ស្អាតខ្លាំង។
ជាក់ស្ដែង កាលពីថ្ងៃទី១៧ ធ្នូ ថ្មីៗទៅនេះ Wonyoung បានក្លាយជាចំណុចលេចធ្លោម្ដងទៀត បន្ទាប់ពីបានបង្ហាញមុខនៅព្រលានយន្តហោះអន្តរជាតិ អ៊ីនឆន ជាមួយនឹងការតុបតែងខ្លួនស៊ីវិល័យស័ក្តិសមនឹងរដូវរងា។
ក្នុងនោះនាងបានស្លៀកអាវរងាវែងពណ៌ទឹកប៊ិចចាស់ ដែលមានមួករោមសត្វពណ៌ខ្មៅ និងមានរោមសត្វពណ៌សពាក់នៅជុំវិញកដើម្បីការពារពីអាកាសធាតុត្រជាក់ និងទម្លាក់សក់គ្របផ្ទែមុខផងដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]