ហុងកុង៖ នៅថ្ងៃទី ១៨ ខែធ្នូកន្លងទៅ ដោយយោងតាមសារព័ត៌មាន HK01 បានរាយការណ៍ពីដំណឹង តាមរយៈបណ្តាញទំនាក់ទំនងសង្គមតំណាងរបស់ តារាសម្ដែងស្រី Kathy Chow ដោយបានប្រាប់ថា ម្តាយរបស់តារាសម្តែងរូបនេះ បានចែករំលែកថាបានបញ្ចប់ពិធីបុណ្យស.ពរបស់កូនស្រី ខណៈដែលពិធីនេះ បានរៀបចំបែបឯកជនដោយមានតែសាច់ញាតិចូលរួម។
ក្នុងនោះដែរ ម្ដាយរបស់តារាសម្ដែង Kathy Chow បានរៀបរាប់ថា៖
លើសពីនេះ ម្ដាយរបស់តារាស្រីរូបនេះ ក៏បានបន្ថែមថា ក្មេងៗក៏បានទទួលបានការមើលថែយ៉ាងត្រឹមត្រូវដែរ ព្រមទាំងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចជឿជាក់បាន។ គួររំឮកផងដែរថា កាលពីកន្លងមក ប្រព័ន្ធផ្សព្វផ្សាយបានចែករំលែកថា Kathy Chow បានចាត់ទុកសត្វឆ្កែ ឆ្មា និងទន្សាយដែលនាងចិញ្ចឹម ជាកូនរបស់នាង ដោយមើលថែយ៉ាងយកចិត្តទុកដាក់ ហើយពេលតារាស្រីរូបនេះ បានទទួលមរណភាពភ្លាម ហ្វេនៗក៏បានព្រួយបារម្ភក្នុងការរៀបចំឲ្យមានអ្នកមើលថែសត្វចិញ្ចឹមទាំងនោះ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]