កូរ៉េខាងត្បូង៖ ជាទូទៅ មនុស្សខ្លះមានមុខមាត់ស្រដៀងគ្នា ទាំងដែលមិនមែនកើតចេញពីផ្ទៃម្ដាយតែមួយ ប៉ុន្តែករណីរបស់ Suho មេក្រុម EXO គឺមានភាពពិសេស ព្រោះមនុស្សដែលមុខមាត់ភិនភាគសឹងតែដូចលោកនោះ គឺជាព្រះរាជបុត្រមួយអង្គនៅសម័យ ចូសុន (Joseon Dynasty) ។

Suho មេក្រុម EXO 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមមានភាពភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញរូបភាពកាលពីជំនាន់មុន ដែលបានបង្ហោះចែកចាយ ស្ដីពីរូបរបស់ព្រះរាជបុត្រ យីយូ (Prince Yi U) ដែលជាព្រះរាជបុត្រចុងក្រោយនៃសម័យចូសុន ដ៏រុងរឿងរបស់កូរ៉េ ដោយបានប្រសូត្រនៅឆ្នាំ១៩១២។

Suho មេក្រុម EXO 

ព្រះរាជបុត្របានរៀបអភិសេកជាមួយនឹងកញ្ញា Park Chan-Ju ដែលជាកូនស្រីរបស់អ្នកអភិជននៅសម័យនោះ បន្ទាប់មកក៏បានប្រឡូកក្នុងសង្គ្រាមលោកលើកទី២ ប៉ុន្តែគួរឲ្យស្តាយដែលព្រះរាជបុត្របានសុគតទៅដោយសារសារធាតុវិទ្យុសកម្មបង្កើតឡើងដោយ គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា មួយឆ្នាំក្រោយពីមានការបំផ្ទុះនេះកើតឡើង។

ព្រះរាជបុត្រ យីយូ (Prince Yi U) 

យ៉ាងណាមិញ អ្នកគាំទ្រគិតថា Suho សមាជិកក្រុម EXO ពិតជាមានមុខមាត់ស្រដៀងនឹងព្រះរាជបុត្រអ៊ីយូខ្លាំង រហូតសឹងតែមិនគួរឲ្យជឿ៕ 

Suho មេក្រុម EXO 
Suho មេក្រុម EXO 
Suho មេក្រុម EXO 
ព្រះរាជបុត្រ យីយូ (Prince Yi U) 
ព្រះរាជបុត្រ យីយូ (Prince Yi U) 
ព្រះរាជបុត្រ យីយូ (Prince Yi U) 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]