អាមេរិក៖ ទំនាក់ទំនងស្នេហារវាង Taylor Swift ដែលតារាចម្រៀង POP ដ៏ល្បីល្បាញជាមួយនឹង កីឡាករបាល់ឱប Travis Kelce បានទាញយកចំណាប់អារម្មណ៍អ្នកគាំទ្រឲ្យចាំតាមដានរឿងរ៉ាវស្នេហារបស់ពួកគេ ដោយជារឿយៗ គេតែងតែឃើញ Taylor បានទៅស្រែកហ៊ោលើកទឹកចិត្តមិត្តប្រុសដល់ទីលានប្រកួតតែម្ដង។
កាលពីថ្ងៃទី១៣ខែធ្នូកន្លងទៅនេះ Taylor Swift បានប្រារព្ធកម្មវិធីខួបកំណើតយ៉ាងសប្បាយរីករាយ ដោយមានការចូលរួមយ៉ាងកក់ក្ដៅពីមិត្តៗរបស់នាង ក្នុងនោះក៏មាន Selena Gomez ផងដែរ ប៉ុន្តែគួរឲ្យសោកស្ដាយដែល Travis មិនអាចចូលរួមបាន។
គេសង្ស័យថា Travis Kelce បានជូនកាដូទៅសង្សារសំណព្វជាចិញ្ចៀនត្បូង Opal យ៉ាងស្រស់ស្អាតមួយវង់យ៉ាងធំ ដែលនាងបានបង្អួតវាទៅ Keleigh Sperry ទៀតផង ដែលចិញ្ចៀននេះពុំមែនចិញ្ចៀនភ្ជាប់ពាក្យនោះទេ ព្រោះនាងបានពាក់នៅម្រាមដៃកណ្ដាលផ្នែកខាងស្តាំ។
យ៉ាងណាមិញ នេះគ្រាន់តែជាការសន្និដ្ឋាន ដោយសារមិនទាន់មានកាតបញ្ជាក់ណាមួយថានោះជាកាដូ Travis Kelce ជូនដល់ Taylor Swift មែនឬអត់នោះឡើយ៕
ប្រភព៖: elle
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]