បរទេស៖ អាចនិយាយបានថា រឿងរ៉ាវនៅក្នុងទំនាក់ទំនងស្នេហា របស់ តារាសម្ដែង លោក Leonard DiCaprio ជាមួយនឹងគូស្នេហ៍វ័យក្មេង Vittoria Ceretti នៅតែជាទីចាប់អារម្មណ៍ពីអ្នកគាំទ្រ​ រាល់ពេលដែលមានសកម្មភាពជាមួយគ្នា ជាបន្តបន្ទាប់។

 Leonard DiCaprio
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ តារាសម្ដែង លោក Leonard DiCaprio និងមិត្តស្រីដែលជាតារាម៉ូដែល Vittoria Ceretti ត្រូវបានគេថតរូប នៅពេលចេញពីភោជនីយដ្ឋានដ៏ប្រណីតមួយកន្លែង នៅក្នុងទីក្រុងប៉ារីស បន្ទាប់ពីមានភាពរីករាយញ៉ាំអាហារពេលល្ងាចដ៏ស្និទ្ធស្នាល ជាមួយគ្នា ។

 Leonard DiCaprio

យ៉ាងណាមិញ រូបភាពដែលត្រូវបានគេប្រទះឃើញជាមួយគ្នាលើកនេះ ក៏ត្រូវបានហ្វេនៗចាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍តុបតែងខ្លួនពីខាងស្រី តាមបែបសាមញ្ញ​​​ធម្មតា ​ក្នុង​ឈុត​ពណ៌​ខ្មៅ​ទាំងស្រុង ដែល​មាន​អាវ​ធំ ខោ និង​ស្បែក​ជើង​ប៉ាតា ខណៈដែលលោក Leonardo ក៏បានរក្សាទម្រង់ធម្មតា ពាក់មួកកីឡាបេស្បល និងពាក់ម៉ាសបិទមុខ៕

ប្រភព៖ Pagesix

សូមទស្សនារូបភាពខាងក្រោម៖ 

 Leonard DiCaprio
 Leonard DiCaprio
 Leonard DiCaprio
 Leonard DiCaprio
 Leonard DiCaprio
Vittoria Ceretti

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]