កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀង Kpop ទាំងអស់សុទ្ធតែត្រូវឆ្លងកាត់ការសម្រកទម្ងន់ ដើម្បីកែប្រែរូបរាងរបស់ពួកគេឲ្យត្រឹមត្រូវតាមស្ដង់ដារូបរាងស្អាត។ មិនថាតែនារីនោះទេ សូម្បីតែបុរសៗក៏តម្រូវឲ្យមានការសម្រកទម្ងន់យ៉ាងតឹងរឹង ដើម្បីថែរក្សារូបរាងរបស់ពួកគេផងដែរ។

 Youngji
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ តារាចម្រៀងស្រី Youngji ដែលជាសមាជិកថ្មីរបស់ក្រុម KARA បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងទៅលើការសម្រកទម្ងន់របស់នាង ដែលប្រើរយៈពេលខ្លី ប៉ុន្ដែអាចសម្រកបានដល់ទៅ១៣គីឡូក្រាមឯណោះ។​

 Youngji

ខណៈដែលការបញ្ចុះទម្ងន់ដែលមិនប៉ះពាល់សុខភាពមួយខែគួរតែសម្រកបានត្រឹមតែ៣គីក្រាមប៉ុណ្នោះ ដោយឡែក Youngji បានប្រើវិធីផ្ទុយពីការណែនាំទូទៅ ដែលតម្រូវឲ្យផឹកទឹកច្រើនជាងអាហារ ប៉ុន្ដែនាងបែរផឹកទឹកតាមចំនួនកម្រិតមាត្រដ្ឋានប៉ុណ្នោះ ដែលគួរឲ្យបារម្ភជាខ្លាំង។

 Youngji

ផ្ទុយទៅវិញ នេះគ្រាន់តែជារឿងអតីតកាលប៉ុណ្នោះ ក្រុម KARA បានបង្ហាញខ្លួនជាង៧ឆ្នាំមកហើយ ឬឯប្រជាប្រិយភាពវិញ ពួកគេក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លានៅកូរ៉េផងដែរ៕

ប្រភព៖ Koreaboo

 Youngji
 Youngji
 Youngji

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]