កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៩ ធ្នូ ក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៃទីភ្នាក់ងារប៉ូលីសជាតិ Incheon បានប្រកាសថា G-Dragon ត្រូវបានរួវផុតចេញពី​ការ​ចោទ​ប្រកាន់​គ្រឿង​ញៀន​ទាំង​ស្រុង ។

ប៉ូលីសបានអញ្ជើញ G-DRAGON មកស្រាយបំភ្លឺក្នុងខែតុលា ហើយចាប់ផ្តើមស៊ើបអង្កេត។ ទោះជាយ៉ាងណាក៏ដោយ G-DRAGON បានអះអាងពីភាពគ្មានកំហុសរបស់លោក ដោយនិយាយថា លោកមិនដែលប្រើប្រាស់គ្រឿងញៀនទេ ហើយបានស្ម័គ្រចិត្តសហការជាមួយទៅប៉ូលីសយ៉ាងពេញទំហឹងសម្រាប់ការស៊ើបអង្កេតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលីសបានកោះហៅមនុស្សចំនួន ៦ នាក់ រួមទាំងតារាល្បីៗ ជាមួយ G-Dragon ដើម្បីស៊ើបអង្កេត ប៉ុន្តែនៅទីបំផុតពួកគេមិនអាចរកឃើញការសង្ស័យណាមួយ ពាក់ព័ន្ធនឹង G-Dragon នោះទេ។

ជាលទ្ធផល ការស៊ើបអង្កេតត្រូវបានបិទ ហើយវាត្រូវបានចង្អុលបង្ហាញថាប៉ូលីសបានប្រព្រឹត្តកំហុសដោយមិនសមហេតុផល ដោយគ្រាន់តែពឹងផ្អែកលើសេចក្តីថ្លែងការណ៍របស់លោក A ប៉ុណ្ណោះ៕

ប្រភព៖ Naver

 G-Dragon
 G-Dragon
 G-Dragon
 G-Dragon
 G-Dragon
 G-Dragon
 G-Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]