កម្សាន្ត៖ កាលពីពេលថ្មីៗនេះ មានករណីមួយដ៏គួរឲ្យភ្ញាក់ផ្អើលដែលបានកើតឡើងចំពោះអ្នកគាំទ្រម្នាក់របស់ក្រុមចម្រៀងប្រុស Boy Next Door ដែលត្រូវបានអង្គរក្សច្រានដួលមួយទំហឹង។

ដោយយោងតាមប្រភពពី Koreaboo បានឲ្យដឹងថា កំឡុងពេលហ្វេនៗទៅទទួលតារាចម្រៀងទាំងនេះ នៅឯព្រលានយន្ដ ហើយពួកគេបានដើរតាមពពាក់ពពួនគ្នាថតរូប ហ្វេនម្នាក់ថតរូបជិតខ្លាំងពេក ហើយក៏ជ្រួលទៅប៉ះអង្គរក្សរបស់ក្រុម Kpop នេះ ក៏ធ្វើឲ្យអង្គរក្សរូបនោះ ច្រានហ្វេនម្នាក់មួយទំហឹងដួលទៅនឹងដី។

មិនតែប៉ុណ្ណោះ សកម្មភាពនេះ បានធ្វើឲ្យសមាជិកក្រុម BND ប៉ុន្មាននាក់ភ្ញាក់ផ្អើល ងាកទៅមើលផងដែរ ដោយឡែក សកម្មភាពនេះ ត្រូវបានថតជាប់បន្ដិច ហើយត្រូវបានគេយកចែកចាយពេញបណ្ដាញសង្គល ដោយមានការជម្រោងជម្រាស់មតិគ្នា ម្ខាងកាន់ជើងអង្គរក្ស ឯម្ខាងទៀតគិតថា អង្គរក្សធ្វើនេះជ្រុលពេក។

បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់ក្រុម Boy Next Door បានចេញសារសុំទោសជាសាធារណៈចំពោះទង្វើមិនគម្បីរបស់អង្គរក្សរូបនេះ ហើយគេបានបញ្ជាក់ទៀតថា គេបានបណ្ដេញអង្គរក្សរូបនោះចេញរួចរាល់ហើយ សូមអ្នកគាំទ្រដែលជាជនរងគ្រោះ ស្ងប់ចិត្ត និង សន្យាថាមិនមានទង្វើបែបនេះកើតឡើងនាំឲ្យប៉ះពាល់ផ្លូវចិត្តហ្វេនទៀតនោះទេ៕
ប្រភព៖ Koreaboo
과잉경호다vs애초에 붙어서 촬영하는게 문제다로
— 뽀송이🫧 (@BBOSONGEEEEE) December 17, 2023
의견갈리는 보넥도 공항 영상 https://t.co/84ypd0STc5 pic.twitter.com/9F9VZv4pt0
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]