បរទេស៖ ថ្មីៗនេះ អតីតកីឡាករបាល់ទាត់ លោក David Beckham និងកូនស្រីពៅ Harper ត្រូវបានគេឃើញទៅកម្សាន្តវិស្សមកាលជាមួយគ្នា នៅទីក្រុងញូវយ៉ក ដែលការបង្ហាញខ្លួនលើកនេះ បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង។
ក្នុងនោះដែរ តាមរយៈរូបភាពដែលបានបង្ហាញឡើង បានឲ្យឃើញថា លោក David Beckham និងកូនស្រី Harper បានបង្ហាញពីចំណងឪពុកនិងកូន ដ៏រឹងមាំរបស់ពួកគេ ខណៈដែលពួកគេ ពិតជាមានភាពសប្បាយរីករាយ នៅលើដងផ្លូវ។
មិនត្រឹមតែប៉ុណ្ណោះ អតីតកីឡាករបាល់ទាត់រូបនេះ ថែមទាំងបានបង្ហាញកាយវិការយ៉ាងស្និទ្ធស្នាល ឱបកូនស្រីរបស់ខ្លួននៅក្នុងដៃ និងបង្ហាញពីស្នាមញញឹមយ៉ាងភ្លឺស្វាង នៅពេលដែលពួកគេទាំងពីរ បានដើរចេញបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង SoHo ។
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]