ថៃ៖ Lisa ដែលជាសមាជិកម្នាក់របស់ក្រុម BLACKPINK តែងតែក្លាយជាចំណាប់អារម្មណ៍របស់មហាជន មិនថានៅលើឆាកតន្ត្រី ឬជីវិតខាងក្រៅឆាកនោះឡើយ។

Lisa   
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗកន្លងទៅនេះ Lisa បានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធហាងថ្មីរបស់ CELINE នាទីក្រុងបាងកក ប្រទេសថៃ ដែលជាប្រទេសកំណើតរបស់នាងតែម្ដង។

Lisa   

ក្នុងនោះ គេសង្កេតឃើញថា ផ្ទុយពីការតុបតែងខ្លួនបែបនារីៗគួរឲ្យស្រលាញ់ដូចចូលរួមព្រឹត្តិការណ៍ផ្សេងៗនាពេលកន្លងមក Lisa បែរជាតុបតែងខ្លួនបែបសាមញ្ញ ជាមួយសក់សក់កាត់ខ្លីត្រឹមស្មា មូររួញៗ ទម្លាក់សក់សេះដែលជាស្ទាយ៍ប្រចាំខ្លួនរបស់នាង ដោយពាក់អាវក្រឡាខ្លារខិន ពីខាងក្រៅ ដោយមានអាវបែបស្បៃៗរំយ៉ាៗពីខាងក្នុង គូជាមួយសំពត់ខ្លីរឹបរាង ក្រឡាដូចគ្នាតែម្ដង។

ភ្លាមៗ បន្ទាប់ពីមានការចែករំលែករូបភាពរបស់នាងទាំងនេះ អ្នកគាំទ្របានកោតសរសើរថា Lisa ពិតជាស្រស់ស្អាត អាចលេងស្ទាយ៍បែបហ្វេហ្សិន ក៏បាន បែបអភិជនក៏បាន៕  

រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]