កូរ៉េខាងត្បូង៖ Lisa ដែលជាសមាជិករបស់ក្រុមចម្រៀងនារីដ៏ល្បីឈ្មោះ BLACKPINK គឺជាបុគ្គលដ៏ល្បីឈ្មោះមួយរូប ទាំងក្នុងស្រុកនិងក្រៅស្រុក ដែលមានឥទ្ធិពលនៅលើបណ្ដាញសង្គម ព្រោះនាងជាតារា KPOP តែម្នាក់គត់ដែលមានអ្នកតាមដានជិតដល់១០០លានហើយនៅលើ Instagram ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីក៏ដោយដែលពាក់ព័ន្ធនឹងនាង តែងតែទទួលបានការចាប់អារម្មណ៍មិនថាស្ទាយ៍នៃការស្លៀកពាក់ ឬការតុបតែងខ្លួននោះឡើយ។ ជាក់ស្ដែង អ្នកប្រើប្រាស់អ៊ីនធើណេត បានដាក់ការចាប់អារម្មណ៍ទៅលើអតីតតារាសម្ដែងម្នាក់របស់កូរ៉េ គឺកញ្ញា Jin Ga Hyun ថាមានមុខមាត់ស្រដៀងនឹង Lisa ខ្លាំងណាស់។

Lisa

Jin Ga Hyun ទើបតែបានប្រកាសចាកចេញពីរង្វង់សិល្បៈរបស់កូរ៉េខាងត្បូង ដោយងាកមកផ្ដោតលើវិស័យម្ហូបអាហារវិញ ព្រោះនាងបានបើកភោជនីយដ្ឋានផ្ទាល់ខ្លួនទៀតផង។

យ៉ាងណាមិញ បើយើងដាក់រូបភាព Lisa និង Jin Ga Hyun ទន្ទឹមគ្នាគឺមើលទៅពិតជាស្រដៀងគ្នាមែន គឺអាចយល់ច្រឡំថាជាបងប្អូននឹងគ្នា៕  

Jin Ga Hyun
Jin Ga Hyun

ប្រភព៖: musicmundial

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]