អាមេរិក៖ Tom Cruise គឺជាតារាសម្ដែងជើងចាស់ពូកែខាងថតកុនបែបស៉ើបអង្កេត និងវាយតប់របស់អាមេរិក ដូចជារឿង "Mission Impossible" ជាដើម ដែលបើនិយាយពីជីវិតនៅក្រោយឆាកសម្ដែង គឺលោកធ្លាប់បានរៀបការម្ដងរួចមកហើយ តែក៏លែងលះ ដោយបន្សល់ទុកចំណងដៃកូនស្រីគួរឲ្យស្រលាញ់ម្នាក់ផងដែរ។

Tom Cruise
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ មានព័ត៌មានខ្សឹបខ្សៀវថាគូស្នេហ៍ថ្មីរបស់តារាសម្ដែងសាច់ចាំម្នាក់នេះ គឺជាជនជាតិរុស្ស៊ីនិងជាអតីតតារាបង្ហាញម៉ូដ ដែលមានអាយុរាងគម្លាតពី Cruise ២៥ឆ្នាំ ដោយក្នុងនោះ ពួកគេទាំងពីរត្រូវបានគេប្រទះឃើញបានរាំឱបក្រសោបគ្នាយ៉ាងស្និទ្ធស្នាល ក្នុងកម្មវិធីជប់លៀងមួយ។

Tom Cruise
 Elsina Khayrova

Cruise នៅតែបន្តយកចិត្តទុកដាក់នឹងនារីម្នាក់នោះ ដោយថែមទាំងបានម៉ៅ់ផ្ដាច់ភោជនីយដ្ឋានមួយជាន់ នៅទីក្រុងឡុងដដោយបាននាំអ្នកនាង Elsina Khayrova មកទទួលទានអាហារតែពីរនាក់ ដោយក្នុងនោះតារាសម្ដែងប្រុសម្នាក់នេះចាយប្រាក់មិនសំចៃគឺ កុម្ម៉ង់បង្កងអស់ ៦០០ដុល្លារ ថែមទាំងបានឲ្យធីបបុគ្គលិកលើសពី១០០ដុល្លារទៀតផង៕  

Tom Cruise
Tom Cruise
 Elsina Khayrova
 Elsina Khayrova
 Elsina Khayrova
 Elsina Khayrova

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]