កម្សាន្ត៖ ថ្មីៗនេះ សម្រាប់ពិធីមង្គលការរបស់តារាសម្ដែងថៃ Poo Praya និងស្វាមីអ្នកជំនួញ លោក Mr Quoc ដែលជាមហាសេដ្ឋីអាស៊ីដ៏មានទ្រព្យស្តុកស្តម្ភ ដែលបានរៀបចំឡើងបែបប្រណីតលំដាប់ ត្រូវបានគេលើកឡើង ថាជាពិធីដែលមានភាពអស្ចារ្យបំផុតប្រចាំឆ្នាំ ពីប្រព័ន្ធផ្សព្វផ្សាយបរទេស។
ក្នុងនោះដែរ ប្រព័ន្ធផ្សព្វផ្សាយធំៗដូចជា Vogue British បានចងក្រងរូបភាពប្លែកៗ ពីខាងក្នុងពីមង្គលការរបស់តារាសម្តែង Poo Praya ដើម្បីបង្ហាញពីរឿងរ៉ាវ នៃពិធីមង្គលការដ៏អស្ចារ្យបំផុតរបស់នាង។ ជាពិសេស សម្រាប់រ៉ូបអាពាហ៍ពិពាហ៍ដ៏ប្រណិតបំផុត គឺមានចំនួន ៤រ៉ូប ដែលត្រូវបានជ្រើសរើសពីម៉ាកល្បីៗលើពិភពលោក និងមានតម្លៃខ្ពស់ ចូលខ្ទង់ជាងរាប់លានបាត។
មិនត្រឹមតែប៉ុណ្ណោះ ការបង្កើតពិធីមង្គលការដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ ព្រមជាមួយនឹងទីតាំងដ៏អស្ចារ្យនៅ LA ដែលមានការរៀបចំនិង តុបតែងសាលពិធីជប់លៀង ជាមួយផ្កាកុលាបជាង ២០,០០០ ដែលត្រូវបានជ្រើសរើសដោយគុណភាពល្អបំផុត មកពីជុំវិញពិភពលោក និងមានការរចនាឈុតថ្មីនៃចានផ្ទាល់ខ្លួន ដែលធ្វើឡើងពីមាស 24K ទៀតផង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងទៀតនោះ តម្លៃសរុបនៃព្រឹត្តិការណ៍នេះ គឺចូលជិត ៣០០ លានបាត (ប្រហែល ៨,៦ លានដុល្លារ) ដែលបានធ្វើឱ្យបណ្តាញសារព័ត៌មានអន្តរជាតិ ទស្សនាវដ្តី Vogue របស់អង់គ្លេសបានរាយការណ៍ថា វាគឺជាពិធីមង្គលការដ៏ធំបំផុតក្នុងឆ្នាំ ២០២៣ ក្នុងចំណោមតារាល្បីៗ និងតារាហូលីវូដ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]