កម្សាន្ត៖ ជាការពិតណាស់ កាលពីពេលកន្លងទៅនេះ លេចឮដំណឹងថា តារាចម្រៀងដ៏ល្បីល្បាញ G-Dragon បានកំពុងតែចចាកុងត្រារបស់ខ្លួនជាមួយនឹងផលិតកម្មថ្មី Galaxy Corporation ដោយសារខ្លួនបានផ្ដាច់កុងត្រាដាច់ស្រេចជាមួយនឹងផលិតកម្ម YG Entertainment ទៀតហើយ។
ដោយឡែក ថ្មីៗនេះ តាមប្រភពពីកូរ៉េបានឲ្យដឹងថា ព័ត៌មានដែល GD ចុះកុងត្រាជាមួយទ្រនំថ្មីនោះ គឺមិនពិតនោះទេ ប៉ុន្ដែគេបានដឹងមកថា កុងត្រាចាស់របស់តារាប្រុសរូបនេះ បានចប់តាំងពីខែមីនា កន្លងទៅនេះមកម្ល៉េះ។ បើទោះបីជាយ៉ាងណាក៏ដោយ G-Dragon នៅតែបន្ដរក្សាទំនាក់ទំនងការងារជាមួយនឹង YG នៅឡើយ។
តាមរយៈសកម្មភាពបែបនេះ គេបានសន្មត់ថា រូបលោកអាចនឹងបន្ដកុងត្រាជាមួយផលិតកម្មចាស់បន្ដទៅទៀត គ្រាន់តែមិនបានចចាត្រូវគ្នា ឬ មួយយ៉ាងណា យើងនូវមិនទាន់ដឹងនៅឡើយទេ ខណៈ GD កំពុងតែជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ប៉ុន្ដែលោកស្អាតស្អំ១០០ភាគរយហើយ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]