កម្សាន្ត​៖ ភាពយន្តភាគថ្មីរបស់ហង្សមាសទើបចាក់ផ្សាយក្ដៅៗបានប៉ុន្មានភាគកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រ ព្រោះសាច់រឿងពិតជាប្លែក មានគ្រប់រសជាតិ អាចនិយាយបានថា នេះជាភាពយន្តភាគដែលអ្នកនិពន្ធច្របាច់បញ្ចូលគ្នាយ៉ាងល្អ មិនថាសាច់រឿង តួអង្គ កំប្លុកកំប្លែង គួរឱ្យចង់ទស្សនា។ ភាពយន្តភាគថ្មីនេះ មានចំណងជើងថា៖ «ប្រពន្ធសក់ខ្លី ប្ដីសក់វែង»។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ភាពយន្តដែលដឹកនាំសម្ដែងដោយលោក Eco VaK Song ត្រូវបានទស្សនិកជនស្គាល់ថាជាអ្នកដឹកនាំសម្ដែងចាស់វស្សាមានស្នាដៃល្បីៗរាប់មិនអស់នៅហង្សមាស កំពុងធ្វើឱ្យទស្សនិកជនចាប់ផ្ដើមតាមដាន ព្រោះរឿងនេះ មានទាំងស្នេហាបែបស្រី-ប្រុស និងបែប BL (Boy Love)។ ដោយសារបច្ចុប្បន្នសន្ទុះនៃការគាំទ្រភាពយន្តប្រភេទនេះមានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា ទើបធ្វើឱ្យភាពយន្តបែបកំប្លែងមួយនេះ ទទួលបានការគាំទ្រ តាំងពីចាក់បញ្ចាំងភាគទី១។ ភាពយន្តស្នេហាបែបកំប្លែងៗនេះ មានវត្តមានចូលរួមសម្ដែងពីតារាល្បីៗដូចជា លោក ទ្រី ដារ៉ាវុធ អ្នកនាង កែវ ឡាវិញ និងតារាថ្មីៗជំនាន់ក្រោយជាច្រើនទៀត។

រូបភាព
រូបភាព

គ្រាន់តែចេញ Trailer ភ្លាម រឿង «ប្រពន្ធសក់ខ្លី ប្ដីសក់វែង» ទទួលបានការចាប់អារម្មណ៍ភ្លាម ព្រោះសាច់រឿងមួយនេះ តួប្រុសជាមនុស្សបែបញិកញក់ ទៅប៉ះជាមួយតួស្រីចរិតកាងៗដូចមនុស្សប្រុស ហើយអ្នកទាំងពីរបែរជាក្លាយជាគូស្នេហ៍នឹងគ្នាទៅវិញ។ ចំណែកឯគូផ្សេងទៀតនៅក្នុងរឿងនេះក៏មានលាយបញ្ចូលស្នេហាបែប BL (Boylove) ដែលត្រូវចិត្តហ្វេនៗ តែងទន្ទឹងចង់ឱ្យមានរឿងប្រភេទនេះ។ ដូចនេះហើយមិនចម្លែកទេ ដែលគ្រាន់តែចាក់ផ្សាយភ្លាមក៏ទទួលបាននូវការគាំទ្របែបនេះ។ រឿង «ប្រពន្ធសក់ខ្លី ប្តីសក់វែង» មានចាក់ផ្សាយជូនទស្សនាថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7:00 - 8:00 យប់ លេីកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]