ភ្នំពេញ៖ អង្គការ ភី អេស អាយ កម្ពុជា គឺជាអង្គការឈានមុខគេ​នៅកម្ពុជាដែលធ្វើការលើវិស័យសុខភាព​ផ្លូវភេទ និងសុខភាពបន្តពូជ រួមមានទាំងការចែកចាយ និងផ្សព្វផ្សាយអប់រំស្តីពី​ ជម្រើសនៃមធ្យោបាយពន្យារកំណើតផ្សេងៗ និងការការពារការឆ្លងជម្ងឺកាមរោគ អេដស៏ ​ជាពិសេសនរណាក៏បានស្គាល់ផងដែរគឺ ស្រោមអនាម័យ Number One តែម្តង។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការ ភី អេស អាយ កម្ពុជា បានគិតគូ ពីសុខាមាលភាពដល់ប្រជាពលរដ្ធទូទៅ ទាំងស្ត្រី និងបុរស ដើម្បីទទួលបាននូវផលិតផល និងសេវាកម្មផ្នែកសុខភាពផ្លូវភេទ​​ និងសុខភាពបន្តពូជដែលមានតំលៃសមរម្យ ហើយអាចរកទិញបាននៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

រូបភាព

យ៉ាងណាប្រជាជនកម្ពុជាមួយចំនួននៅពេលដែលចង់ស្វែងរកព័ត៌មាន និងសេវាកម្មដែលជឿទុកចិត្ត និងប្រកបដោយគុណភាព ពួកគេមានអារម្មណ៏អល់អែកស្ទាក់ស្ទើរ មិនដឹងត្រូវទៅរកនៅទីណា តាមប្រភពណាមួយឱ្យពិតប្រាកដ មុននឹងសម្រេចចិត្តទៅលើរឿងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ ពួកគេខ្លះស្វែងរកព័ត៌មាននិងសេវាកម្មទាំងនោះតាមរយៈបណ្តាញសង្គម និងតាមរយៈមិត្តភក្តិណែនាំ។

អង្គការ ភី អេស អាយ កម្ពុជា បាននិងកំពុងបង្កើត ប្រព័ន្ធឌីជីថល ​មួយឈ្មោះថា វីយ៉ា (VIYA) ដែលជាវេទិកាឌីជីថល សម្រាប់ស្ត្រី​ និងបុរស ដែលចង់បានព័ត៌មាន និង សេវាកម្មឆាប់រហ័ស និង ងាយស្រួល ព្រមទាំងរៀបចំឡើង ដើម្បីតម្រូវទៅតាមសុខភាពផ្លូវភេទ និង សុខភាបន្តពូជរបស់ពូកគាត់ ដោយប្រកាន់ខ្ជាប់នូវឯកជនភាពរបស់គាត់ផងដែរ។

VIYA ពុំមានការវិនិច្ឆ័យ ហើយជាសហគមន៍មួយដែលចង់ផ្សារភ្ជាប់ទំនាក់ទំនង ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុភមង្គល និងសុខុមាលភាពទាំងផ្លូវកាយនិ ងផ្លូវចិត្ត។

រូបភាព

អង្គការ ភី អេស អាយ កម្ពុជា សូមធ្វើការណែនាំដល់បងប្អូនស្ត្រី និងបុរសក្នុងវ័យបន្តពូជទាំំងអស់ឱ្យមកទទួលយកនូវព័ត៌មានផ្សេងៗតាមរយៈវេទិកាឌីជីថលដែលមានឈ្មោះថា VIYA នៅលើគេហទំពរ័ និងបណ្តាញសង្គមមួយចំនួនសម្រាប់ឱ្យបងប្អូនភ្ជាប់ទំនាក់ទំនង និងសាកសួរព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាព មានទំនុកចិត្ត ថែមទាំងរក្សារការសម្ងាត់បានទៀតផង។

ព័ត៌មានបន្ថែមសូមចូលទៅកាន់:

Website: https://viyacambodia.com/home-kh/

Facebook: https://www.facebook.com/profile.php?id=61550807960487

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]