កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK តែងតែក្លាយជាចំណុចចាប់អារម្មណ៍របស់មហាជន មិនថាការតុបតែងខ្លួន ស្ទាយ៍ថ្មីប្លែកៗ ឬសមត្ថភាពច្រៀងរាំរបស់នាងនៅលើឆាកតន្ត្រី។
ឥឡូវនេះ Jennie បានធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើបសាជាថ្មី បន្ទាប់ពីទទួលថតកម្មវិធីថ្មីមួយរបស់ប៉ុស្តិ៍ TvN ឈ្មោះថា "Apartment 404" ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ម្នាក់ ជាមួយតារាពូកែវោហាស័ព្ទ Yoo Jae Suk រួមជាមួយ Cha Tae-hyun, Oh Na-ra, Yang Se-chan, និង Lee Jung-ha ដោយម្នាក់ៗមានមុខងារ និងដើរតួខុសៗគ្នា។
Apartment 404 នេះគឺជាប្រភេទកម្មវិធីបែបបំបែករឿងក្ដី ដែលតម្រូវឲ្យតួនៅក្នុងនេះទាំងអស់នេះ រស់នៅក្នុងផ្ទះល្វែងមួយជាមួយគ្នា ហើយដោះស្រាយរឿងក្ដីអាថ៌កំបាំង ពីមួយភាគទៅមួយភាគ ដែលត្រូវគេរំពឹងទុកថានឹងចាក់ផ្សាយនៅដើមឆ្នាំ ២០២៤៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]