អាមេរិក៖ ថ្មីៗនេះ គូស្វាមីភរិយាដែលទទួលបានការចាប់អារម្មណ៍ខ្លាំង នៅក្នុងវិស័យសិល្បៈកម្សាន្តរបស់អាមេរិកគឺ Justin Bieber និង Hailey Bieber បានទៅដើរលេងជាមួយគ្នាយ៉ាងផ្អែមល្ហែមស្វាគមន៍រដូវបុណ្យគ្រីស្តម៉ាស នៅតំបន់ Aspen ដែលស្ថិតនៅសហរដ្ឋអាមេរិក។
ក្នុងនោះ Hailey Bieber ក៏បានលេងឈុតខ្លីបង្ហាញសម្រស់យ៉ាងស្រស់ស្អាតកណ្ដាលព្រិលធ្លាក់ ដោយពុំបានខ្លាចរងាអ្វីបន្តិចតាមរយៈរូបភាពដែលនាងទើបតែបានបង្ហោះ ដែលធ្វើឲ្យស្វាមី Justin Bieber លាន់មាត់សរសើរទៀតផង។
ជាមួយរូបភាពនោះដែរ យើងឃើញថា Hailey បានស្លៀកអាវខ្លីពណ៌ផ្កាឈូករឹបជាប់សាច់ ជាមួយនឹងសំពត់មីនីខ្លី បញ្ចេញក្បាលពោះនៅកណ្ដាលវាល ដែលមានខ្សែកអក្សរ "B" តំណាងឲ្យពាក្យ "Bieber" ផងដែរ ដោយបានពាក់អាវរងាបែបរោមសត្វពណ៌សស្គុសទៀតផង៕
ប្រភព៖: dailymail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]