កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងប្រុសដ៏ល្បីល្បាញ ​Justin Bieber បានធ្វើឲ្យកក្រើកបណ្ដាញអ៉ិនធើណែតតាមរយៈសម្ដីរបស់លោកមួយម៉ាត់ដែលនិយាយទៅកាន់ភរិយាដ៏ស្រស់ស្អាត Hailey។ នៅក្នុងនោះ អ្នកលេងបណ្ដាញសង្គមបានចែករំលែកថា Justin សរសើរភរិយាថា នាងមានក្លិនក្រអូបដូចតារាចម្រៀងស្រីដ៏ល្បីមួយរូប។

Justin និង Hailey
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពបានឲ្យដឹងថា តារាប្រុសរូបនេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធី The Ellen Show ដែលលោកបានទម្លាយអារម្មណ៍លោកថា Hailey មានក្លិនម៉្យាងដែលក្រអូបធម្មជាតិ ដូចក្លិនរបស់ Ariana Grande ដែលជាមិត្តរួមសិល្បៈដ៏ជិតស្និទរបស់លោក។

Justin និង Hailey

គួរបញ្ជាក់ផងដែរថា តាមពិតទៅ Justin និយាយបែបនេះ ក៏ព្រោះតែ Hailey បានប្រើប្រាស់ទឹកអប់ដែលជាប៊្រេនរបស់ Ariana ផ្ទាល់ ហើយនាងជ្រើសរើសប្រើក្លិនដូចគ្នាទៀត វាមិនចម្លែកទេដែលនាងមានក្លិនក្រអូបបែបនេះដូចគ្នាធ្វើឲ្យស្វាមីខ្លួនដក់ជាប់ចិត្តបែបនេះ៕

ប្រភព៖ Showbiz

Justin និង Hailey
Hailey
Justin 
Ariana Grnade
Justin និង Ariana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]