បាងកក៖ ប្រទេសថៃ ត្រូវបានរកឃើញ មានករណីដំបូងនៃអ្នកជំងឺដែលឆ្លង មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលជាប្រភេទពូកែចាប់យកកោសិកា និងគេចពីប្រព័ន្ធភាពស៊ាំយ៉ាងជំនាញ នេះបើយោងតាមមជ្ឈមណ្ឌលហ្សែនវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi ។
តាមប្រភពដដែលបានបន្តទៀតថា មេរោគប្រភព JN.1 បំប្លែងខ្លួនចេញពី អូមេក្រុង ពូកែចាប់យកកោសិកា និងគេចពីប្រព័ន្ធភាពស៊ាំ ត្រូវបានធ្វើឱ្យអង្គការសុខភាពពិភពលោក និងអាជ្ញាធរគ្រប់គ្រងជំងឺនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ណែនាំដល់អ្នកងាយរងគ្រោះ ឱ្យទទួលការចាក់វ៉ាក់សាំង ព្រោះត្រូវបានឲ្យដឹងថា វាបានរីករាលដាលយ៉ាងឆាប់រហ័សនៅប្រទេសបារាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គេនឹងរំពឹងថា JN.1 នឹងក្លាយជាមេរោគ មេរោគកូវីដ១៩ នឹងផ្តល់ភាពតាងតឹង នៅក្នុងប្រទេសថៃនៅដើមឆ្នាំក្រោយ ដូចដែលវាបានកើតឡើង នៅក្នុងប្រទេសដទៃដូច្នេះដែរ ប៉ុន្តែជំងឺនេះមិននាំអាការៈធ្ងន់ធ្ងរ ដល់អ្នកផ្ទុកនោះឡើយ៕
ប្រភព៖ Bangkok Post
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]