ថៃ៖ កាន់តែធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើបយ៉ាងខ្លាំង ក្រោយពីបានឃើញភាពស្និទ្ធស្នាលជាបន្តបន្ទាប់ ពីតារាសម្ដែងស្រី Aff Taksaorn និង តារាប្រុសវ័យក្មេង Nonkul ដែលបានបង្ហោះរូបភាពជាមួយគ្នាយ៉ាងរីករាយ បន្ទាប់ពីមានការទម្លាយថា កំពុងចែចង់គ្នាមក រហូតធ្វើឲ្យហ្វេនៗជូនពរនិងសង្ឃឹមថាក្លាយជាការពិត។
តែទោះជាយ៉ាងណា រឿងរ៉ាវរបស់ដៃគូសម្ដែងដ៏ផ្អែមល្ហែមមួយគូនេះ នៅតែទាញយកការចាប់អារម្មណ៍សាជាថ្មី ជាពិសេស ថ្មីៗនេះ តារាសម្ដែងប្រុស លោក Nonkul ស្រាប់តែបង្ហាញភាពភ្ញាក់ផ្អើល ដោយបានចេញមកបើកចំហ ឲ្យសារព័ត៌មានទាំងញញឹមរីករាយ។
ជាមួយគ្នានេះដែរ តារាសម្ដែងប្រុសរូបនេះ បានត្រៀមនិយាយយ៉ាងច្បាស់លាស់ថា តារាស្រី Aff គឺជាមនុស្សដែលខ្លួនចង់រៀបការ ព្រមទាំងបានរៀបចំគម្រោងទុក មិនលើសពី ៣ ឆ្នាំនោះទេ ខណៈដែលក្នុងនោះរូបលោក ថែមទាំងបានប្រាប់ថា នៅពេលនេះលោកអាចនិយាយដោយស្មោះត្រង់ នាងគឺជាមនុស្សដែលលោកចង់រៀបការ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]