ភ្នំពេញ៖ អ្នកចូលរួមគ្រប់គ្នាកាន់តែសប្បាយរីករាយជាមួយការជួបជុំ! ក្នុងពិព័រណ៌ flea market របស់ក្រុមហ៊ុន frogsell App ​លើកទី៤ ដែលរំពឹងទុកថានឹងមានភ្ញៀវចូលរួមយ៉ាងតិច២ម៉ឺននាក់ អមជាមួយការចែកកាដូហ្រ្វីៗ ៣៣៣៣កាដូ និងសកម្មភាពលេងហ្គេមសប្បាយៗ និងកម្មវិធីប្រគុំតន្ត្រីដ៌អស្ចារ្យ។ 

លោក សៀង វិរៈ នាយកគ្រប់គ្រងនៃក្រុមហ៊ុន frogsell App បានឲ្យដឹងថា «ការរៀបចំពិព័រណ៌ flea market ប្រព្រឹត្តិឡើងក្រោមប្រធានបទ​ ពិព័រណ៌គ្រួសារ និងការអប់រំនៅកម្ពុជា លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តិឡើង នៅថ្ងៃទី២៣ និង២៤ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង១០ ព្រឹកដល់ម៉ោង ៨យប់ គ្រប់ផលិតផលដាក់លក់ក្នុងកម្មវិធី​ មានការបញ្ចុះតម្លៃរហូតដល់ ៧០% ជាង១០០ស្តង់  នៅផ្សារទំនើបអូឡាំព្យា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកម្មវិធីនេះមាន ការចូលរួមតាំងពិព័រណ៌ពីសាកលវិទ្យាល័យនៅទីក្រុងភ្នំពេញ និងសាលាអន្តរជាតិជាច្រើនស្ថាប័ន សកម្មភាពសប្បុរសធម៌របស់សិស្សនិស្សិតលក់ផលិតផលមួយទឹកដើម្បីបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ការសម្តែងរបាំ  ការច្រៀងចំរៀង តន្ត្រីកម្សាន្ត ការសម្តែងគុនខ្មែរល្បុកតោ ការសម្តែងតៃក្វាន់ដូ ការផាត់ពណ៌សម្រាប់ កុមារ និងគ្រួសារ ការដើរម៉ូតកុមារ មនុស្សធំ និងការសម្តែងទេពកោសល្យពីសាកលវិទ្យាល័យជាច្រើនស្ថាប័ន។

លើសពីនេះទៅទៀត មានស្តង់លក់អាហារ និងទំនិញថោកៗ បញ្ចុះតម្លៃពី៥ដុល្លារ សល់២ដុល្លារ ឬ១ដុល្លារ និងទំនិញក្រោម១ដុល្លាររាប់ពាន់មុខទំនិញ ស្តង់លក់ទំនិញគ្រួសារ និងកុមារបញ្ចុះតម្លៃថោកៗគ្មានគូរប្រៀប ស្តង់សិល្បៈគំនូរ លេងហ្គេមបោះកងយករង្វាន់ លេងហ្គេមបាញ់ព្រួញយករង្វាន់ និងហ្គេមបើកប្រអប់យករង្វាន់។

កាន់តែពិសេស កម្មវិធីនេះ មានកន្លែង playground សម្រាប់កុមារ កម្មវិធី Lucky Draw ឈ្នះសំបុត្រចូលទស្សនា Prince Manor និង Dinosaur Alive ឈ្នះរង្វាន់តាកាប សៀវភៅ ប៊ិច ដបទឹក និងវត្ថុអនុស្សាវរីយស្អាតៗជាច្រើនផ្សេងទៀត និងមានការប្រគុំតន្ត្រីកម្សាន្តសប្បាយៗ។

តាំងនាមឱ្យ frogsell សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារ Canadia ដែលជា Gold Sponsor និង CE EXPRESS, Dinosaurs Alive, RHB Cambodia, MekongNet, 诚信隆,Prince Manor Resort,Bellewear ដែលជា Sponsor ថែមទាំង Olympia City Leasing, One Book One Community សៀវភៅមួយ សហគមន៍មួយ, PPIIA - Phnom Penh International Institute of the Arts, Westline Education Group Co., Ltd., University of Puthisastra (UP), Sipar Cambodia, TADA Cambodia, 柬单网58cam.com, The Olympia Mall ដែលជា ដៃគូសហការណ៌ ។ ក្នុងកម្មវិធី Flea market ពិព័រណ៌គ្រួសារ និងការអប់រំនៅកម្ពុជា លើកទី៤ របស់យើងខ្ញុំ ដែលប្រារព្ធឡើងយ៉ាងជោគជ័យ។ ការឧបត្ថម្ភទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់កម្មវិធី ឱ្យដំណើរការប្រកបដោយភាពល្អប្រសើរ។

សូមបញ្ជាក់ថា frogsell គឺជា App ដែលបងប្អូនអាចផុសលក់ទំនិញថ្មី ឬមួយទឹកដោយឥតគិតថ្លៃគ្រប់ប្រភេទ ហើយសព្វថ្ងៃនេះមានមនុស្សជាង៣០ម៉ឺននាក់បាននឹងកំពុងប្រើប្រាស់ App frogsell ជារៀងរាល់ថ្ងៃ និងជាApp របស់ខ្មែរដែលបង្កើតឡើងកាលពីឆ្នាំ២០២០។ សម្រាប់ហាងដែល ចង់បង្កើនការលក់របស់ខ្លួន ក្នុងកម្មវិធីបញ្ចុះតម្លៃនាពេលខាងមុខ ឬដាក់លក់ទំនិញនៅលើApp frogsell ឬសម្រាប់ ក្រុមហ៊ុនអចលនទ្រព្យ ដែលមានបំណងសហការរៀបចំកម្មវិធីខាងលើ សូមទាក់ទងមកកាន់ក្រុមការងារយើងតាមលេតេក្រាមនេះ៖ 069 363 286 / 077 880 490 ។ 

រូបភាព

បងប្អូនអាចឆែកព័ត៌មានលំអិតនៅលីងខាងក្រោមនេះ៖

Facebook Page: https://www.facebook.com/frogsellapp

តោះចាំកាលទៀត វឺតវឺត ចុះឈ្មោះចូលរួមតាមតេលេក្រាម ឥឡូវនេះ 077 880 490 និង 069 363 286 ដើម្បីទទួលបានកាដូរចំនួន3333នាក់មុនគេដោយមិនចាំបាច់លេងហ្គេមផ្សងសំណាងយករង្វាន់ដូចអ្នកចូលរួមដទៃទៀត។ ឬចុចលីងតេឡេក្រាមនេះ៖ https://t.me/FrogsellOPT  https://t.me/frogsellservice

រង្វាន់អាចមកយកនៅកន្លែងចុះឈ្មោះនៃច្រកទ្វារចូលតែម្តង។ ជួបគ្នាទិញទំនិញថោកៗ 1$ 1$ រាប់ពាន់មុខទំនិញ ពីម៉ោង១០ព្រឹក ដល់ម៉ោង៨យប់នៅផ្សារទំនើបអូឡាំព្យាថ្ងៃទី២៣ និង២៤ធ្នូ ២០២៣៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]