ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៣ ជាថ្ងៃដ៏រីករាយសម្រាប់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ក៏ព្រោះតែជាថ្ងៃភ្ជាប់ពាក្យរបស់នាង។ ហើយក្រោយភ្ជាប់ពាក្យមិនបានប៉ុន្មាន តារារូបនេះ ក៏បានប្រកាសថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួនឲ្យមហាជនបានដឹងផងដែរ។

ជាមួយគ្នានេះដែរ ក្នុងថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២៣នេះ ក៏ជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ តារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន។ ទន្ទឹមនឹងតារារូបនេះ កំពុងរៀបការ គេឃើញមានមិត្តភក្ដិ ក៏ជាអ្នកគាំទ្ររបស់នាង បានបង្ហាញការអបអរទៅកាន់នាងគ្រប់ៗគ្នាតែម្ដង។ ប៉ុន្តែ រឿងដ៏គួរឲ្យចាប់អារម្មណ៍នោះ បើងាកទៅមើល លោក ជា វណ្ណារិទ្ធវិញ ជារឿយៗ ចាប់តាំងពីថ្ងៃអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ប្រកាសពីទំនាក់ទំនងស្នេហា ដល់ថ្ងៃរៀបការ គេតែងតែឃើញរូបលោក បង្ហោះរូបភាព និងវីដេអូបង្ហាញអារម្មណ៍រំភើប និងសារអបអរ ពេលមិត្តភក្ដិរបស់ខ្លួនចូលរោងជ័យដូច្នេះ។


គួរបញ្ជាក់ លោក ជា វណ្ណារិទ្ធ និងអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ជាដៃគូរួមអាជីពសិល្បៈជាមួយគ្នាជាង១០ឆ្នាំមកហើយ ទើបធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាដូច្នេះ។ ម្យ៉ាងពេលឃើញមិត្តភក្ដិមានសុភមង្គល និងស្នាមញញឹម ច្បាស់ណាស់ លោក ជា វណ្ណារិទ្ធ ក៏រីករាយដូចគ្នា៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]