កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងរ៉េប លោក G-Devith បានបង្ហោះរូបភាពជាមួយគ្រួសារតូចរបស់លោក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង។ ជាពិសេស ក្នុងថ្ងៃនេះគឺជាថ្ងៃកំណើត អ្នកនាង ទេព បូព្រឹក្ស ដែលជាដៃគូជីវិតរបស់លោកផងដែរ។

G-Devith និង ទេព​ បូព្រឹក្ស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ តារារ៉េបរូបនេះ បានបង្ហោះរូបមួយសន្លឹកជុំគ្រួសារដ៏មានសុភមង្គលរបស់ខ្លួនអមជាមួយសារជូនពរភរិយាយ៉ាងដូច្នេះថា" Happy birthday to our TOP OF THE LADY We Love you so much. អរគុណរយៈពេលប៉ុន្មាមឆ្នាំមកនេះដែលតស៊ូកាន់ដៃគ្នារហូតដល់ទីទួលសុភមង្គលមួយយ៉ាងពេញលេញ អ្នកជាមនុស្សស្រីពូកែ រឹងមាំ និង ជាមនុស្សស្រីដែលអស្ចារ្យ ជាកិត្តិយសខ្ញុំណាស់ដែលបានរួមដំណើរជីវិតជាមួយអ្នក Tep Boprek"។

G-Devith និង ទេព​ បូព្រឹក្ស

ក្រោយពីអានសារទាំងនេះហើយ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមកាន់តែស្រឡាញ់លោក G-Devith ថែមទៀត ព្រោះលោកជាមនុស្សដែលឲ្យតម្លៃនារីជាខ្លាំង ពិសេសនារីដែលលោកស្រឡាញ់តែម្ដង។ បើក្រឡេកទៅមើលរូបភាពវិញ យើងឃើញថា អូនអាល់ប៉ឺត ពិតជាគួរឲ្យស្រឡាញ់មែនទែន៕

ប្រភព៖ G-Devith

G-Devith និង ទេព​ បូព្រឹក្ស
G-Devith និង ទេព​ បូព្រឹក្ស
G-Devith និង ទេព​ បូព្រឹក្ស
G-Devith ទេព​ បូព្រឹក្ស អាល់ប៉ឺត និង ប្អូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]