កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២២ ខែធ្នូ ថ្មីៗនេះ Munhwa Ilbo បានរាយការណ៍ថា អតីតតារាល្បីរូបនេះ កំពុងត្រូវបានចោទប្រកាន់ថា បានថតវីដេអូដោយគ្មានការអនុញ្ញាតលើរាងកាយរបស់អតីតមិត្តស្រី ហើយបានថតកំពុងពេលពួកគេកំពុងរួមភេទផងដែរ។
បើយោងតាមរបាយការណ៍បញ្ជាក់ថា តារារូបនេះបានណាត់ជួបអតីតមិត្តស្រីចាប់ពីខែកក្កដា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣មកម្ល៉េះ រីឯខាង ប៉ូលីស Yongsan បានបង្ហាញឱ្យដឹងថា អតីត idol បានបញ្ចុះបញ្ចូលមិត្តស្រីខ្លួនឱ្យពាក់ក្រណាត់បិទបាំងភ្នែក មុនពេលលួចថតដោយសម្ងាត់ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារារូបនេះ ក៏ត្រូវបានគេចោទប្រកាន់ថាបានលួចថតខោក្នុងរបស់នារីម្នាក់ទៀតខណៈពេលនាងស្លៀកខ្លី ហើយរូបលោកក៏បានណាត់ជួបនារីនៅបារជាញឹកញយ។
បើតាមអតីតមិត្តស្រីរបស់ idol រូបនេះ លោកបានចេញមុខសុំទោសនាងរួចហើយ ប៉ុន្ដែនាងនូវខឹងសម្បារព្រោះតែលោកនៅចង់ឲ្យនាងទុកមុខឲ្យដោយការដកពាក្យបណ្ដឹង ដោយខ្លួននៅតែចង់បង្ហាញមុខក្នុងកម្មវិធីកម្សាន្ត Verity show និង ចង់ Live Stream ទៀតផង។
គួរបញ្ជាក់ឲ្យដឹងថា អតីតមិត្តស្រីរបស់តារាចម្រៀងរូបនេះ ត្រូវបានគេនិយាយថាកំពុងរងទុក្ខវេទនាខាងផ្លូវចិត្ត ហើយកំពុងទទួលការព្យាបាលជំងឺរងរបួសផ្លូវចិត្តធ្ងន់ធ្ងរផងដែរ។ ដោយឡែក គេនៅមិនទាន់បង្ហាញមុខជនជាប់ចោទ ដែលត្រូវបានគេស្គាល់ថា ជាតារារ៉េបដ៏ល្បីល្បាញនៅកូរ៉េនៅឡើយទេ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]