ភ្នំពេញ៖ តាមរយៈ ការបង្ហោះនៅផេកផ្លូវការរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ដូចខាងក្រោម៖

– វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ ចំនួន ៦ រូប

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

– គិលានុបដ្ឋាក (បរិញ្ញាបត្រ) ចំនួន ២០ រូប

– ឆ្មប (បរិញ្ញាបត្រ) ចំនួន ៤ រូប

បេក្ខជន-បេក្ខនារីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖– មានសញ្ញាបត្រ ជំនាញ ឬឯកទេស ឬ វិញ្ញាបនបត្របញ្ជាក់ការសិក្សា– មានអាទិភាពសម្រាប់អ្នកចេះនិយាយ អាន និងសរសេរភាសាអង់គ្លេស បារាំង ឬចិន– មានអាទិភាពសម្រាប់អ្នកមានបទពិសោធន៍ការងារ និងចេះកុំព្យូទ័រ– សុខភាពល្អ និងកាយសម្បទាមាំមួន– មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព និងទំនាក់ទំនងការងារល្អ– ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប(មានបិតរូបថត) និងពាក្យសុំ ចូលបំរើការងារ (CV និងCover letter) ដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លង រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ សញ្ញាបត្រឯកទេសដែលពាក់ព័ន្ធនឹងជំនាញ និងវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាផ្សេងៗ មកដាក់នៅការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣ ៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

សេចក្តីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]