កូរ៉េខាងត្បូង៖ ថ្មីៗនេះ គូស្វាមីភរិយា​ដែលជាតារាសម្ដែងកូរ៉េដ៏ល្បីល្បាញ Kang Sung Yeon និង Kim Ga On បានប្រកាសលែងលះជាសាធារណៈ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំងពីរបានរៀបការរួមរស់ជាមួយគ្នាអស់រយៈ១១ឆ្នាំមកហើយ។

Kim Ga On និង​ Kang Sung Yeon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ អ្នកទាំងពីរថែមទាំងមានបុត្រជាមួយគ្នា២នាក់ទៀតផង មកដល់ពេលនេះ បែរជាប្រកាសចែកផ្លូវគ្នា ពិតជាគួរឲ្យសោកស្ដាយ និង អាណិតកូនៗមែនទែន។ ចំណែកឯ មូលហេតុបង្កឲ្យមានការលែងលះនេះ គឺព្រោះតែពួកគេ រស់នៅមិនចុះសម្រុងគ្នា ដោយមានចរិតលក្ខណៈខុសគ្នាច្រើនយ៉ាង ហើយលើកនេះ វាបានលើសព្រំដែនខ្លាំង។

Kang Sung Yeon និង Kim Ga On

បើនិយាយពីកូនៗវិញ Kang Sung Yeon និង Kim Ga On បានចែកកូនគ្នាម្នាក់មួយ ដែលធ្វើឲ្យកូនៗពួកគេរស់នៅបែកគ្នា។ គួរបញ្ជាក់ដែរថា  Kang Sung Yeon គឺជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពមួយរូប ដែលបានសម្តែងក្នុងរឿង K-Dramas, Happy Together, Three Guys And Three Girls, និង Wife Returns៕

ប្រភព៖ koreaboo

Kang Sung Yeon និង Kim Ga On
Kang Sung Yeon និង Kim Ga On
Kang Sung Yeon
Kang Sung Yeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]