ខេត្តកំពត៖ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលជលផលនៃខេត្តកំពតបានរកឃើញសត្វផ្សោតដ៏កម្រ ដែលខ្លួនវាមានពណ៌ផ្កាឈូកជាច្រើនក្បាល។
បើយោងតាមគណនី Facebook ផ្លូវការរបស់ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឲ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាល នៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកម្ពុជា សត្វផ្សោតពណ៌ផ្កាឈូកនេះ មានតែ២០ក្បាល ដែលរកឃើញនៅខេត្តកំពតប៉ុណ្ណោះ។ បន្ថែមពីនោះ លោកនាយខណ្ឌ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ សូមចូលរួមថែរក្សាការពារសត្វផ្សោតកម្រនេះទាំងអស់គ្នា៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]