មេរៀនជីវិត៖ ជាការពិតណាស់ ពេលវេលាគឺពិតជាមិនចាំយើងនោះទេ ពីមួយថ្ងៃទៅមួយថ្ងៃរំលងទៅត្រឹមមួយប៉ព្រិចភ្នែក បន្សល់ទុកត្រឹមការចងចាំ ក៏ដូចជាមេរៀនជីវិតផ្សេងៗ។ ជាពិសេស មនុស្សម្នាក់ៗប្រាកដជាមិនចង់ឲ្យពេលវេលាកន្លងផុតទៅដោយមិនបានសម្រេចគោលបំណងអ្វីមួយនោះទេ យ៉ាងហោចណាស់ក៏បានធ្វើរឿងមួយឲ្យខ្លួនឯងដែរ។

ដូចនេះ អ្នកសួរខ្លួនឯងថា តើរយៈពេល១២ខែមកនេះ អ្នកបានធ្វើរឿងអ្វីខ្លះដែលមានប្រយោជន៍ ឬ រឿងល្អ រឿងដែលធ្វើឲ្យអ្នកសប្បាយចិត្តដែរឬទេ? ការដាក់សំនួរបែបនេះ ជាការដាស់តឿនរំលឹកថា សូមកុំឲ្យពេលវេលាពី១ឆ្នាំទៅមួយឆ្នាំកន្លងទៅដោយឥតន័យ គ្រប់វិនាទីរបស់មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃ។

បើសិនជាឆ្នាំនេះ អ្នកមិនបានសម្រេចអ្វីមួយដែលសំខាន់ ឬ ធ្វើអ្វីមួយមិនទាន់បានសម្រេចក៏ដោយ ក៏អ្នកត្រូវចាំថា យ៉ាងហោចណាស់ វាបានបន្សល់ទុកមេរៀនឲ្យអ្នកកែប្រែឬចងចាំជាច្រើន មិនថាតែ ជាការងារ ស្នេហា គ្រួសារ ឬមនុស្សជុំវិញខ្លួន សុទ្ធតែអាចក្លាយជាមេរៀនដ៏មានតម្លៃ។

ម៉្យាងទៀតនោះ បើអ្នកភ្ញាក់រលឹកថា ក្នុងមួយឆ្នាំនេះ អ្នកពិតជាឥតប្រយោជន៍ សូមចង់ចាំថា អ្នកអាចធ្វើវាបាននៅឆ្នាក្រោយ ដែលជាពេលវេលាដែលអ្នកមាន ឬអ្នកអាចចាប់ផ្ដើមពីពេលនេះតទៅ ដែលសំខាន់អ្នកបានភ្ញាក់ខ្លួនថា ខ្លួនឯងត្រូវតែធ្វើអ្វីមួយដើម្បីខ្លួនឯងនៅពេលក្រោយ ហើយមនុស្សយើងមិនប្រាកដថា មានពេលវេលាថ្ងៃស្អែករហូតនោះដែរ ដូចនេះ ត្រូវធ្វើអ្វី ប្រញាប់ធ្វើឲ្យហើយ៕
អត្ថបទដោយ៖ Minn


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]