ថៃ៖​ ក្រសួងវប្បធម៌គ្រោងនឹងស្នើបន្ថែមសម្លៀកបំពាក់ប្រពៃណីថៃសម្រាប់ការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នេះបើយោងតាមលោក Kowit Pakamart អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌។

ការស្នើរដាក់បញ្ជូនសំណើទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ បានធ្វើឡើង នៅនាយកដ្ឋានកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបំផុសគំនិតមួយនេះ នៅមជ្ឈមណ្ឌលវប្បធម៌ថៃជាមួយមនុស្សដែលចូលរួមក្នុងគម្រោងមួយ ក្នុងការចងក្រងព័ត៌មាន អំពីសម្លៀកបំពាក់ប្រពៃណីថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Kowit បាននិយាយថា សម្លៀកបំពាក់ប្រពៃណីរបស់ថៃ មិនដូចរបស់ជនជាតិដទៃទេ គឺមានតែមួយគត់នៅក្នុងការរចនា និងសម្ភារៈរបស់ពួកគេ ដែលបង្ហាញពីសិល្បៈហត្ថកម្មដែលឆ្លុះបញ្ចាំងពីតំបន់ផ្សេងៗគ្នា។ សម្រាប់ស្ត្រី សម្លៀកបំពាក់ប្រពៃណីមានប្រាំបីប្រភេទសំខាន់ៗ និងបុរសមាន ដ៏ទៅ ៣ប្រភេទផ្សេងៗគ្នា ដែលស្ថិតក្នុងគម្រោងដាក់បញ្ចូលនោះ៕

ប្រភព៖ Bangkok Post

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]