កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះ ករណីអតីតតារា kpop ម្នាក់ កំពុងត្រូវបានចោទប្រកាន់ថា បានថតវីដេអូដោយគ្មានការអនុញ្ញាតលើរាងកាយរបស់អតីតមិត្តស្រីក្នុងពេលពួកគេកំពុងរួមភេទ។ តារា​រូប​នេះ​បាន​ណាត់​ជួប​មិត្តស្រី ហើយបានបញ្ចុះបញ្ចូលនាងឱ្យពាក់ក្រណាត់បិទបាំងភ្នែក មុនពេលលួចថតដោយសម្ងាត់ទៀតផង។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 បើ​តាម​អតីត​មិត្ត​ស្រី​របស់ idol រូប​នេះ​ លោកបានចេញមុខសុំទោសនាងរួចហើយ ប៉ុន្ដែនាងនូវខឹងសម្បារព្រោះតែលោកនៅចង់ឲ្យនាងទុកមុខឲ្យដោយការដកពាក្យបណ្ដឹង ដោយខ្លួននៅតែចង់បង្ហាញមុខក្នុងកម្មវិធីកម្សាន្ត Verity show និង ចង់ Live Stream ទៀតផង។

Choi Wooyoung 

បើយោងតាមប្រភពព័ត៌មានពីប៉ូលីសកូរ៉េខាងត្បូងបានឲ្យដឹងថា អតីតតារា Kpop ក្នុងករណីនេះ គឺ Choi Wooyoung ដែលជាអតីតសមាជិកក្រុម TST (Topsecret) ដែលលោកបានចាកចេញពីក្រុមកាលពីឆ្នាំ២០១៩ ដោយសារបញ្ហាសុខភាព។ 

Choi Wooyoung 

មិនតែប៉ុណ្ណោះ គេដឹងដែរថា សមាជិកក្រុមម្នាក់ឈ្មោះ Kyeongha ក៏ធ្លាប់ត្រូវបានចោទប្រកាន់ករណីស្រដៀងនេះដែរ គឺបៀតបៀនផ្លូវភេទលើនារីមិនទាន់គ្រប់អាយុ ហើយក៏ត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកឯ ​Choi Wooyoung ក្នុងករណីអតីតមិត្តស្រីប្ដឹងនេះវិញ នៅមិនទាន់ដឹងថាត្រូវកាត់ទោសយ៉ាងណានោះទេ នៅរងចាំប៉ូលីសបញ្ចប់ការស៉ើបអង្កេតសិន៕

ប្រភព៖ Korean News

Choi Wooyoung 
Choi Wooyoung 
Choi Wooyoung 
Choi Wooyoung 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]