កូរ៉េខាងត្បូង៖ ថ្មីៗនេះ ប្រភពព័ត៌មានពីកូរ៉េបានទម្លាយមុខជនជាប់ចោទករណីរំលោភ ដែលជាតារាបណ្ដាញសង្គមតិកតុកដ៏ល្បីល្បាញ ដែលមានអ្នក Follow ច្រើនជាងគេនៅកូរ៉េ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមនេះ ឆ្ងល់ថា ហេតុអ្វីបានជាលោកស្ងាត់ឈឹងមិនឃើញចេញវីដេអូសោះ។
តាមរយៈរបាយការណ៍បានឲ្យដឹងថា តារា TikTok ដែលស្គាល់ថា WonJeongMan ឬ @ox_zung មាន Follower ដល់ទៅ 55.6M បានកំពុងតែស្ថិតនៅក្នុងបទល្មើសរំលោភសេពសន្ថវៈនារីជាមិត្តម្នាក់។ ជុំវិញករណីនេះ ដើមហេតុកើតឡើងដោយ តារាប្រុសរូបនេះ និង មិត្តប្រុសម្នាក់ទៀត បានផឹកស៊ីជាមួយមិត្តភក្ដិស្រីហើយបង្ខំឲ្យនាងផឹកដល់ស្រវឹងសន្លប់លែងដឹងខ្លួន។
បន្ទាប់មក Won Jeong និងមិត្តប្រុសនោះ ក៏បាននាំនារីរូបនេះ ទៅផ្ទះខ្លួនហើយធ្វើការរំលោភបំពាន លុះដល់នាងភ្ញាក់ដឹងខ្លួន នាងបានឮសម្លេងដូចកំពុងថតវីដេអូ នាងក៏បានខលហៅប៉ូលីសមកចាប់ខ្លួនភ្លាមៗ។ គួរបញ្ជាក់ផងដែរថា Won Jeong និងមិត្តប្រុស ធ្វើការរំលោភទៅលើជនរងគ្រោះបានសម្រេច ពេលប៉ូលីសមកដល់លោកមិនព្រមបើកទ្វារនោះទេ រហូតដល់មានកងកម្លាំងអគ្គីភ័យចុះមកជួយធ្វើអន្តរាគមន៍ដោយទម្លាយទ្វារទើបចាប់ខ្លួនបាន។
ក្រោយការស៊ើបអង្កេត ប៉ូលីសក្រុង Seoul Gangnam បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ គិតត្រឹមថ្ងៃទី 15 ខែធ្នូ Won Jeong ប្រឈមមុខនឹងការជាប់គុក 7 ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទរំលោភផ្លូវភេទលើជនរងគ្រោះដោយសន្លប់។
ចំណែកឯ ការចោទប្រកាន់ពីការថតវីដេអូខុសច្បាប់ ត្រូវបានគេច្រានចោលវិញ ដោយសារខ្វះភស្តុតាងក្នុងទូរស័ព្ទ។ហើយ រូបលោក ក៏កំពុងអះអាងថា ការរួមភេទនេះ គឺមិនមែនបង្ខំនោះទេ ពួកគេបានព្រមព្រៀងគ្នា ទោះបីជាយ៉ាងណាក៏ដោយ ការពិតនឹងត្រូវបង្ហាញក្នុងអំឡុងពេលសវនាការដំបូងដែលគ្រោងធ្វើនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤៕
ប្រភព៖ Korean News & សុិច អ៉ីនត្រូ- Six Intro
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]